ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​អាច​ទៅ​រួច​ទេ ដែល​កង​ទ័ព​កម្ពុជា​ស្តាប់​តាម​ការ​
Listen now
Description
ថ្ងៃ​កំណត់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាន់​តែ​ខិត​ចូល​មក​ដល់​មែន​ទែន​ហើយ​។ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្កើន​ការ​អូស​ទាញ​កង​ទ័ព​កុំ​ឱ្យ​ធ្វើ​ការ​បង្រ្កាប​លើ​ក្រុម​របស់​លោក​ដែល​គ្រោង​មក​កម្ពុជា និង ប្រជា​ពលរដ្ឋ​ដែល​គ្រោង​ទៅ​ទទួល​ដំណើរ​មក​វិញ​របស់​លោក​។ ជា​ការ​កត់​សម្គាល់ សកម្ម​ភាព​របស់​លោក សម រង្ស៊ី ចំពោះ​កង​ទ័ព​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា និង រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​បាន​ដាក់​បទ​បញ្ជា​ដល់​កង​ទ័ព​ឱ្យ​ត្រៀម​ខ្លួន ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី និង ទប់​ទល់​ស្ថាន​ការ​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា ដែល​ជា​ថ្ងៃ​កំណត់​នៃ​ការ​មក​វិញ​របស់​លោក សម រង្ស៊ី។ ដូច្នេះ តើ​អាច​ទៅ​រួច​ដែរ​ទេ ដែល​ថា កង​ទ័ព​កម្ពុជា​អាច​នឹង​ស្តាប់​តាម​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី​នោះ​?