ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ - អ្នកជំនាញសេដ្ឋកិច្ចបង្ហាញពីភាពវិជ្ជមាន ខណៈ
Description
ធនាគារពិភពលោក (World Bank )កាលពីថ្ងៃពុធម្សិលមិញ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចុងក្រោយ ដែលបានឲ្យដឹងថាសកម្មភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការ ក្នុងស្រុកខ្លាំង ជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឲ្យនៅរក្សាបានភាពស្វាហាប់។ ក៏ប៉ុន្តែកំណើនជាក់ស្តែងរបស់សេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងថមថយល្បឿនមកនៅត្រឹម៧% ក្នុងឆ្នាំ២០១៩ ចុះពី ៧,៥% ក្នុងឆ្នាំ២០១៨។ អ្នកជំនាញសេដ្ឋកិច្ចនានា មើលឃើញប្រហាក់ប្រហែលគ្នា ស្របទៅនឹងអ្វីដែលជារបាយការណ៍របស់ធនាគារពិភពលោកបានផ្សាយ។