ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ - កម្ពុជា៖ គុណភាពការងារកំពុងមានការកែលម្អ ប៉ុ
Description
ធនាគារពិភពលោកឬWorld Bank បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ដោយព្យាករណ៍ថា អនាគតការងារនៅកម្ពុជាកំពុងស្ថិតនៅលើចំណុចរបត់មួយ ខណៈគុណភាពការងារកំពុងមានការកែលម្អ ប៉ុន្តែចាំបាច់ត្រូវមានគោលនយោបាយថ្មីៗទៀតដើម្បីទាញអត្ថប្រយោជន៍ពីទីផ្សារសកល។ យ៉ាងណាក៏ដោយអ្នកដែលមានចំណេះជំនាញទាបនឹងរងការប៉ះពាល់ ប្រសិនបើការផលិតសម្លៀកបំពាក់នឹងធ្លាក់ចុះនៅក្នុងទសវត្សន៍ខាងមុខដោយសារតែនិន្នាការធំៗដែលកើតឡើងគឺលទ្ធភាពនៃការបាត់បង់ភាពអនុគ្រោះពន្ធគយពីសហភាពអឺរ៉ុប និងអាមេរិក។