ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​គុណ​ភាព និង គុណ​តម្លៃ​នៃ​បណ្ឌិត​នៅ​កម្ពុជា​
Listen now
Description
ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​កង្វល់​ចំពោះ​ស្ថាន​ភាព​បណ្ឌិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ឃើញ​ថា ការ​សិក្សា​ថ្នាក់​បណ្ឌិត​និង ការ​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅ​កម្ពុជា​កំពុង​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ ជាមួយ​នឹង​ការ​កើន​ឡើង​នេះ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បារម្ភ​ខ្លាច​ក្រែង​កម្ពុជា​សម្បូរ​បណ្ឌិត​ដែល​មិន​មាន​ចំណេះ​ដឹង និង សមត្ថភាព​គ្រប់​គ្រាន់ ដែល​អាច​និយាយ​ដោយ​ខ្លី​ថា​«មាន​បរិមាណ តែ​គ្មាន​គុណ​ភាព​»។ អ្នក​វិភាគ​បញ្ហា​សង្គម និង សីលធម៌​នៅ​កម្ពុជា ក៏​មើល​ឃើញ​ដូច​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ដែរ​។ ពួក​គេ​ថា បញ្ហា​គុណ​ភាព​បណ្ឌិត​នេះ ត្រូវ​តែ​ពង្រឹង​ឡើង​វិញ​ជា​បន្ទាន់ ព្រោះ​បើ​ពុំ​ដូច្នេះ​ទេ វា​នឹង​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​គុណ​តម្លៃ​នៃ​ការ​សិក្សា​របស់​កម្ពុជា​។