ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ - អ្នកវិភាគនយោបាយ៖ ករណីបន្ធូរបន្ថយដល់លោក កឹម សុខា ជ
Description
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា បានសម្រេចកែប្រែកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការទៅលើលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ការកែប្រែនេះ អាចឲ្យលោក កឹម សុខា ធ្វើដំណើរបានទូទាំងប្រទេសកម្ពុជា ប៉ុន្តែមិនអាចធ្វើសកម្មភាពនយោបាយ។ ប៉ុន្តែអ្នកវិភាគនយោបាយនៅកម្ពុជាមើលឃើញថា នេះជាការបន្ធួរបន្ថយទៅតាមការទាមទាររបស់អន្តរជាតិក្នុងលក្ខខណ្ឌរក្សាEBA និងម្យ៉ាងជាការធ្វើឲ្យមានការប្រេះស្រាំសម្ព័ន្ធភាព កឹម សុខា សម រង្ស៊ី។