ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ - តើរដ្ឋាភិបាលពិតជាចង់ឲ្យលោក សម រង្ស៊ី និងអ្នក
Description
តាមគម្រោង លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ នឹងធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកាស្អែកនេះ។ មុននេះប៉ុន្មានថ្ងៃ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានព្យាយាមម្តងហើយម្តងទៀតចូលមកប្រទេសនៅក្នុងតំបន់អាស៊ាន មានឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ប៉ុន្តែលោកស្រី ត្រូវបានសមត្ថកិច្ចនៃប្រទេសទាំងនេះ ឃាត់ឲ្យត្រលប់ទៅក្រោយវិញ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានថ្លែងអំណរគុណដល់ប្រទេសអាស៊ាន មានថៃ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ដែលជួយសហប្រតិបត្តិការទប់ស្កាត់ការវិលត្រលប់របស់លោក សម រង្ស៊ី និងមេដឹកនាំគណបក្សប្រឆាំងឯទៀត។