ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ - មូលហេតុដែលលោកហ៊ុន សែនផ្អាកវិធានការច្បាប់លើ
Description
ម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសក្តែងៗឱ្យអ្នកគាំទ្រផែនការចូលស្រុករបស់លោកសម រង្ស៊ី ដែលរត់ទៅស្នាក់នៅប្រទេសថៃ និងប្រទេសដទៃទៀត ឱ្យចូលមកកម្ពុជាវិញដោយមិនយកទោសពៃនោះទេ។ ចំណែក អ្នកគាំទ្រនៅក្នុងស្រុកដែលត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារវិញ លោកហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាធ្វើការជាមួយតុលាការនានា ដើម្បីដោះលែងឱ្យពួកគេបាននៅក្រៅឃុំបណ្តោះអាសន្ន។ ដូច្នេះ តើអ្វីទៅជាមូលហេតុដែលធ្វើឱ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេចចិត្តធ្វើបែបនេះ?