ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ការ​បញ្ចូន​លោក​ កឹម សុខា ទៅ​កាត់​ទោស​អាច​បន្ថែម​ប
Listen now
Description
នៅ​ទីបំផុត​ទៅ សំណុំ​រឿង​លោក​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បញ្ចូន​ទៅ​កាត់​ទោស​នា​ពេល​ខាង​មុខ​នេះ​។ តាម​ទិដ្ឋ​ភាព​ច្បាប់ វា​គឺ​ជា​នីតិ​វិធី​ធម្មតាៗ​របស់​តុលា​ការ​។ ប៉ុន្តែ​ក្នុង​ទិដ្ឋ​ភាព​នយោបាយ​វិញ អ្នក​តាម​ដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា​មើល​ឃើញ​ថា ការ​យក​លោក​កឹម សុខា ​ទៅ​កាត់​ទោស​ក្នុង​អំឡុង​ពេល​នេះ វា​នឹង​ដាក់​បន្ទុក​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​EBA ខណៈ​សហភាព​អឺរ៉ុប​កំពុង​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​រដ្ឋា​ភិបាល​កម្ពុជា​ចំពោះ​បញ្ហា​នេះ​។