ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​វប្បធម៌​លាប​ពណ៌​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​បក្ស​ប្
Listen now
Description
កញ្ញាកឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​នាង​ជុំវិញ​ការ​បង្រួប​បង្រួម​បក្ស​ប្រឆាំង​មួយ​លើក​ជា​ពីរ​លើក ដោយ​ឆ្លង​កាត់​ពេល​វេលា​វែង​ឆ្ងាយ និង​ការ​លំបាក​។ ជាមួយ​គ្នា​នេះ កញ្ញា ក៏​បាន​លើក​ឡើង​ពី​យុទ្ធនា​ការ​លាប​ពណ៌​របស់​ក្រុម លោក សម រង្ស៊ី គឺ​បាន​និង​កំពុង​ខំប្រឹង​យ៉ាង​ពេញ​ទំហឹង ក្នុង​ការ​មួល​បង្កាច់ លោក កឹម សុខា ថា​ជា​អាយ៉ង​បក្ស​កាន់​អំណាច ដោយ​ភ័យ​ជ្រួល​ច្របល់​ខ្លាច​លោក កឹម សុខា ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​។ ជុំវិញ​បញ្ហា​លាប​ពណ៌ ដែល​កញ្ញា កឹម មនោវិទ្យា ប្តេជ្ញា​ថា​នឹង​លុប​បំបាត់​វប្ប​ធម៌​នេះ​ឲ្យ​បាន ត្រូវ​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា មើល​ឃើញ​ថា ជា​ការ​សាច​ទឹក​ដាក់​គ្នា នៅ​ក្នុង​ចំណោម​អ្នក​ប្រឆាំង​តែ​ប៉ុណ្ណោះ​។