ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ - តើការទម្លាក់ទុនបន្ថែម៥០លានដុល្លារ អាចទប់កា
Description
ធនាគារអភិវឌ្ឍន៍ជនបទ ដែលតទៅនេះ មានឈ្មោះថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រកាសកាលពីថ្ងៃទី ៥ ធ្នូថា ខ្លួនទើបនឹងទទួលបានទុនបន្ថែម ៥០ លានដុល្លារពីរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមផ្តល់កម្ចីដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន ឬឈ្មួញ ដែលកំពុងប្រមូលទិញស្រូវពីប្រជាពលរដ្ឋសម្រាប់ស្តុកទុក កិនកែច្នៃ ឬនាំចេញជាដើម។ គោលដៅ គឺដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ ខណៈដែលប្រជាកសិករកំពុងត្អូញត្អែរខ្លាំង ពីការធ្លាក់ចុះថ្លៃនៃតម្លៃស្រូវក្រអូប នៅដើមរដូវប្រមូលផលនេះ។ តើការទម្លាក់ទុនបន្ថែម៥០លានដុល្លារនេះ ជាវិធានការទាន់ពេល និងអាចជួយកសិករកម្ពុជាបានដែរឬទេ? ហើយថា តើវិធានការនេះ អាចទប់ ការធ្លាក់ចុះ នៃតម្លៃស្រូវក្រអូបបានឬទេ?