ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើក្រុមលោក កឹម សុខា កំពុងព្យាយាមផាត់លោក សម រង្ស៊ី ចេញពី
Listen now
Description
បញ្ហា​ផ្ទៃ​ក្នុង​របស់​អតីត​គណបក្ស​ប្រឆាំង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​ត្រូវ​បាន​គេស​ង្កេត​ឃើញ​ថា ​ហាក់​កំពុង​ជួប​បញ្ហា ​បន្ទាប់​ពី​លោក ​កឹម ​សុខា ​ត្រូវ​បាន​តុលាការ​កម្ពុជា​ពង្រីក​ព្រំដែន​នៃ​សេរីភាព​របស់​លោក​។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​មេដឹកនាំអ​តីត​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត ​គឺ​លោក ​សម​ រង្ស៊ី ​មិន​អាច​ចូល​ស្រុក​វិញ​បាន​ទេ ​ខណៈ​មនុស្ស​ក្រុម​មួយ​ដែល​គេដឹង​ថា ​ជា​អ្នក​ស្និទ្ធ​នឹង​លោក​ កឹម សុខា ​ហាក់​កំពុង​វាយ​ប្រហារ​ទៅលើ​លោក ​សម រង្ស៊ី ​និង​ដូចជា​កំពុង​ព្យាយាម​ផាត់​លោក ​សម​ រង្ស៊ី ​ចេញ​ពី​សម្លេង​ប្រឆាំង​នៅ​កម្ពុជា​។ តើ​នេះ​គឺ​ជា​សញ្ញា​នៃ​ចរន្ត​ទៅ​រក​ភាព​បែក​បាក់​គ្នា​ឬ​? ​ទោះជា​យ៉ាង​ណា​ក្តី ​អ្នក​វិភាគ​បាន​ព្រមាន​ថា ​គណបក្ស​ប្រឆាំង​នឹង​បរាជ័យ ​ប្រសិន​បើ​លោក ​កឹម សុខា ​និង​លោក ​សម ​រង្ស៊ី ​បែក​គ្នា​។ ​តើ​ហេតុ​អ្វី​? ​សូមស្តាប់​សេចក្តី​រាយ​ការណ៍​របស់ ​វ៉ា ​សំណព្វ​៖​