ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ - មូលហេតុនៃការកើតមានជំងឺ «លាបពណ៌» នៅកម្ពុជា
Description
ម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងការពារ និងលើកទឹកចិត្តកីឡាករបាល់ទាត់កម្ពុជា គឺកែវ សុខផេង ដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ និង លាបពណ៌បំបាក់ទឹកចិត្តថា ជាកូនជនជាតិវៀតណាម បន្ទាប់ពីក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមវៀតណាមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសហ្វីលីពីន។ លោកនាយករដ្ឋមន្រ្តីមិនចង់ឱ្យមានការលាបពណ៌បែបនេះកើតឡើងនៅកម្ពុជាទៀតទេ។ ជាការកត់សម្គាល់ នេះ គឺគ្រាន់តែជាករណីមួយប៉ុណ្ណោះ កន្លងមកក៏ធ្លាប់មានការលាបពណ៌គ្នាទៅវិញទៅមកជាច្រើនផងដែរ ជាពិសេស គឺភ្ជាប់ជាមួយនឹងវៀតណាមតែម្តង។ ដូច្នេះតើអ្វីទៅជាមូលហេតុដែលធ្វើឱ្យមនុស្សខ្មែរមួយចំនួនកើតជំងឺ «លាបពណ៌» បែបនេះ?