ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​សិទ្ធិ​មនុស្ស និង​សន្តិ​ភាព តើ​មួយ​ណា​ជា​មូល​ដ្ឋាន​
Listen now
Description
នៅ​ក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០ធ្នូ ម្សិល​មិញ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក​ថា លោក​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​លើ​សិទ្ធិ​មនុស្ស ដែល​ជា​មូល​ដ្ឋាន​គ្រឺះ​នៃ​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​។ ក៏​ប៉ុន្តែ​ការ​លើក​ឡើង​ដូច្នេះ បាន​បង្ហាញ​នូវ​បដិ​មតិ ក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ តើ​ជាក់​ស្តែង សិទ្ធិ​មនុស្ស​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សន្តិ​ភាព ឬ​សន្តិភាព​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស​?