ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​សង្គម​ស៊ីវិល​៖ ការ​ផ្តល់​ប្រឹក្សា​ច្បាប់​ដោយ​មាន​តម
Listen now
Description
គណៈ​កម្មការ​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី០៣ ខែធ្នូ បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​កម្ម​វិធី​ប្រឹក្សា​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​។ កម្មវិធី​នេះ ជា​យន្ត​ការ​បន្ថែម​របស់​គណៈ​កម្មការ​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដើម្បី​បង្ខិត​សេវា​ប្រឹក្សា​ច្បាប់​នេះ​ទៅ​ឱ្យ​កៀក​ប្រជា​ពល​រដ្ឋ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​សាទរ​ចំពោះ​ការ​ដាក់​ដំណើរ​ការ​សេវា​ប្រឹក្សា​ច្បាប់​តាម​ទូរស័ព្ទ​នេះ ប៉ុន្តែ​ពួក​គេ​ស្នើ​ឱ្យ​អ្នក​ដែល​ផ្តល់​ប្រឹក្សា​ច្បាប់ កុំ​មាន​ការ​រើស​អើង​ទៅ​លើ​ពលរដ្ឋ​ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ ដើម្បី​ឱ្យ​កម្មវិធី​ថ្មី​នេះ ផ្តល់​ផល​ប្រយោជន៍​ពិត​ប្រាកដ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ទាក់​ទង​នឹង​ផ្លូវ​ច្បាប់​។