ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​អ្នក​តាម​ដាន​សង្គម​៖ នឹង​មាន​ការ​កាត់​បន្ថយ​ការ​ចេញ
Listen now
Description
នៅក្នុង​ការបង្ហាញវត្តមានកា​លពីពេលថ្មីៗនេះ​ នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ ដើម្បីមើល​ថែម្តាយក្មេករបស់​លោក ដែលកំពុ​ងមានជំងឺជា​ទំងន់ លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែ​ងគាំទ្រដល់ស​មត្ថភាពគ្រូពេទ្យខ្មែ​រ និងបានគាំទ្រឲ្យ​មន្ទីរពេ​ទ្យដ៏ធំជាងគេរបស់រដ្ឋមួយនេះ ធ្វើការសាងសង់អគា​របន្ថែមជាច្រើនជា​ន់ និងបំពាក់​សម្ភារៈ​បរិកា្ខពេទ្យទំនើ​បផងដែ​រ។ កាលពី​ពេលថ្មីៗនេះដែរ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា​ធិការក្រសួងសុ​ខាភិបាល​ ក៏បានប្រើប្រាស់សេវា​ពិនិត្យព្យាបាល​នៅមន្ទីរពេទ្យមិត្តភា​ពខ្មែរ-សូវៀត​ ដើម្បីប​ង្ហាញការជឿ​ជាក់លើសមត្ថភាពជំនា​ញរបស់ក្រុមគ្រូពេ​ទ្យនៃមន្ទីរ​ពេទ្យរដ្ឋ។ ទាំងនេះធ្វើ​ឲ្យមានការចោ​ទសួរថា តើវិស័យសុខាភិ​បាលកម្ពុជាពិ​តជាមានសមត្ថភាព​ពិនិត្យព្យាបាល មិន​ចាញ់ពេទ្យបរទេស​ឬយ៉ាងណា?