ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភ
Listen now
Description
ដូច​ការ​ស្ទង់​មតិ និង​បើ​តាម​លទ្ធផលបឋម គណបក្ស​សេរីនិយម​កាណាដា​ដែល​កំពុង​កាន់​អំណាច បាន​ឈ្នះ​ នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​ថ្ងៃទី ២១​តុលា មែន ប៉ុន្តែ​​គណបក្ស​ គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ទេ នៅ​ក្នុង​អាណត្តិ​នេះ ដោយ​​ប្រមូល​​បាន​អាសនៈ​តែ​ប្រមាណ​ជិត​១៦០​កៅអី​ប៉ុណ្ណោះ។ មាន​ន័យ​ថា​លោក ទ្រុយដូ អាច​រក្សា​តួនាទី​​ជា​នាយករដ្ឋមន្ត្រី​កាណាដាបន្ត​ទៀត ប៉ុន្តែ​ក្នុង​អាណត្តិទីពីរ​នេះ លោក​ជា​ប្រមុខ​រដ្ឋាភិបាលភាគតិច ដោយ​ត្រូវ​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ផ្សេង​ទៀត​ក្នុង​ការ​ដឹកនាំ​ប្រទេស។​ តើ​រដ្ឋាភិបាល​ភាគ​តិច​មាន​ន័យ​យ៉ាងណា ? មាន​ការ​ដឹកនាំ​ប្រទេស​យ៉ាង​ដូចម្តេច ?