Episodes
ចាប់​ពី​ថ្ងៃ​អង្គារ ទី១០ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ធ្នូ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​ប្រទេស​ហូឡង់​ផ្តើម​សវនាការ​លើ​បណ្តឹង​របស់​ប្រទេស​ហ្កំប៊ី​ដែល​ចោទ​ប្រទេស​ភូមា​ក្នុង​បទ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ លោកស្រី​អ៊ុងសាន ស៊ូជី​ដែល​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ១៩៩១ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ភូមា​បាន​ចេញ​មុខ​ផ្ទាល់​ដើម្បី​ឆ្លើយ​ការពារ​ភូមា​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។ នៅ​ភូមា មាន​ប្រជាជន​ជាង ៩០%...
Published 12/10/19
​ថ្ងៃចន្ទទី៩ធ្នូ នៅទីក្រុងប៉ារីស មានជំនួបកំពូលមួយ ក្រោមអធិបតីភាព របស់លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោក​ស្រីអធិកាបតីអាល្លឺម៉ង់ អង់ហ្គេឡា មែរគែល ដើម្បីសាកល្បងរកផ្លូវដោះស្រាយវិបត្តិ នៅភាគខាងកើតអ៊ុយក្រែន ដែលជាប់គាំង​ប្រមាណ៥ឆ្នាំមកហើយ។ ក្នុងជំនួបកំពូលនេះ លោកពូទីន ប្រធានាធិបតីរុស្ស៊ី នឹងជួបនិយាយគ្នាដោយផ្ទាល់ ជាលើកដំបូង ជាមួយនឹងលោកប្រធានាធីបតីថ្មីរបស់អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី។ ក្របខណ្ឌនៃការចរចា ៤ភាគី អ៊ុយក្រែន រុស្ស៊ី ដោយមានបារាំងនិងអាល្លឺម៉ង់ ជាអ្នកសម្របសម្រួលនេះ...
Published 12/09/19
នៅ​ថ្ងៃ​អាទិត្យ ទី៨ ធ្នូ កូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សាកល្បង​ដ៏​សំខាន់​មួយ​នៅ​ទីតាំង​សូហេ​ដែល​ជា​កន្លែង​បាញ់​បញ្ជូន​ផ្កាយរណប។ ព័ត៌មាន​នេះ​ត្រូវ​បាន​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA តែ​មិន​បាន​លំអិត​បន្ថែម​ទេ​ថា តើ​ការ​សាកល្បង​នោះ​ជា​ការ​សាកល្បង​ផ្កាយរណប នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល។ ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​កិច្ចចរចា​ស្តីពី​ការ​រំសាយនុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក​កំពុង​ជាប់​គាំង។ ទន្ទឹម​គ្នា​នេះ...
Published 12/08/19
សន្និសីទកំពូលស្តីពីអាកាសធាតុ COP25 កំពុងតែដំណើរការទៅ នៅឯទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដើម្បីរកវិធី កាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលជាប្រភព​នៃការ​កើនឡើងនូវកំដៅផែនដី។ នៅលើកនេះ បញ្ហាទឹកសមុទ្រ ដែលគ្របដណ្តប់​៧០% នៃផ្ទៃក្រឡារបស់ភពផែនដី ត្រូវបាន​គេផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ដោយសារទឹកសមុទ្រមានតួនាទីខ្ពស់ ក្នុងការស្រូបកំដៅ ស្រូបឧស្ម័នកាបូនិក និងជាពិសេស គឺផលិតនូវអុកស៊ីសែន សម្រាប់មនុស្សសត្វទាំងពួង។ ក៏ប៉ុន្តែ គុណភាព​ទឺកសមុទ្រ បាន​ចុះថយខ្លាំង ហើយបើយោងតាមរបាយការណ៍ អ្នកជំនាញអះអាងថា...
Published 12/07/19
ប្រធាន​សភាអ្នកតំណាងរាស្រ្តអាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បញ្ជាឲ្យ​​គេ​ចាប់សរសេរបទចោទប្រកាន់ជាផ្លូវការ ដើម្បី​ទម្លាក់តំណែង​លោកប្រធានាធិបតីដូណាល់ ត្រាំ។ គណៈកម្មការ​ស៊ើបអង្កេត​របស់សភាអ្នកតំណាងរាស្រ្ត​ដែលគ្រប់គ្រង​ដោយបក្ស​ប្រឆាំង គណបក្ស​ប្រជាធិបតេយ្យ នឹង​ចងក្រង​បទចោទប្រកាន់ បន្ទាប់ពី​បានបើក​សវនាការ សាកសួរ​ដេញដោល សាក្សី ១៧នាក់ ក្នុង​សំណុំចោទប្រកាន់ ដែលថា ​​ប្រធានាធិបតី អាមេរិកបាន​ដាក់​សម្ពាធលើ​មេដឹកនាំ​អ៊ុយក្រែន ឲ្យ​​ស៊ើបអង្កេត​លើ​គូប្រជែងនយោបាយ​របស់​លោកដូណាល់ ត្រាំ គឺ​លោក​ចូ បាយដិន...
Published 12/06/19
ថ្ងៃទី​៥ធ្នូ ជាថ្ងៃ​ខ្មៅងងឹត​​ ​បំផុត​សម្រាប់​អ្នកដែល​ប្រើប្រាស់​សេវាដឹកជញ្ជូនសាធារណៈ នៅ​ប្រទេស​បារាំង ជាពិសេស​នៅទីក្រុង​ប៉ារីស ពីព្រោះថា អ្នកបើករថភ្លើង គ្រូបង្រៀន ប៉ូលិស និង​មេធាវីជាដើម បាននាំគ្នា​ធ្វើ​បាតុកម្ម និង​កូដកម្មយ៉ាងភ្លូកទឹក ភ្លូកដី ដើម្បី ប្រឆាំង​នឹង​កំណែទម្រង់​លើ​ការចូលនិវត្តន៍របស់​រដ្ឋាភិបាល​។ តាម​ការប្រកាស​របស់​រដ្ឋមន្រ្តីមហាផ្ទៃ​បារាំង បាតុកម្ម និង​ការប្រមូលផ្តុំ​ចំនួន ២៤៥​កន្លែង ត្រូវ​រៀបចំឡើង នៅទូទាំងប្រទេស ក្នុង​ពេល ប៉ូលិស​៦ពាន់នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ...
Published 12/05/19
ថ្ងៃ​ពុធ ទី៤ ធ្នូ​នេះ​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល​អង្គការ​អូតង់ ឬ​ណាតូ។ មាន​ការ​កត់​សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ជំនួបកំពូល​អូតង់​ឆ្នាំ ២០១៩ ទី១ គឺ​ដើម្បី​ឧទ្ទិស​ដល់​ខួបកំណើត ៧០ឆ្នាំ និង​ទី២ ចំ​ពេល​ដែល​អូតង់​កំពុង​ជួប​ការ​បែកបាក់ និង​ការ​ប្រទាញប្រទង់​ផ្ទៃក្នុង​យ៉ាង​ខ្លាំង ពិសេស​តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក។ ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​ដែល​ទទួល​មរតក​ពី​សង្រ្គាមត្រជាក់​មួយ​នេះ​ព្យាយាម​បង្ហាញ​ជំហរ​សាមគ្គី...
Published 12/04/19
តាម​របាយការណ៍​សិក្សាPisa របស់​អង្គការ​កិច្ចហប្រតិបត្តិការ និង​អភិវឌ្ឍន៍​​សេដ្ឋកិច្ច OCDE អាស៊ី និងជាពិសេស ប្រទេស​ចិនតែម្តង បាន​ជាប់ចំណាត់​ថ្នាក់​នាំមុខគេ ខាងមាន​ប្រព័ន្ធអប់រំល្អ ក្នុង​មុខវិជ្ជា វិទ្យាសាស្រ្ត គណិតវិទ្យា និង​ការអានសរសេរ។ អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​ខ្លាំង​ជាងគេនៅក្នុង​របាយការណ៍​សិក្សា ឆ្នាំ ២០១៩ របស់ OCDE គឺ​សិង្ហបុរី​បាន​ថ្នាក់​ចំណាត់ថ្នាក់​របស់​ខ្លួន ពី​លេខ ១ មក​នៅ​លេខ២ នៅ​ក្រោយ​ប្រទេស​ចិន។   
Published 12/03/19
មនុស្ស​ជាតិ​ដែល​កំពុង​រង​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ បន្ត​សកម្មភាព​បំផ្លាញ​ផែនដី​ ជិត​ដល់​កំរិត​ស្តារ​លែង​រួច​ហើយ។ សន្និសីទ​អង្គការ​សហប្រជាជាតិ​​ស្តី​អំពី​អាកាសធាតុ លើកទី​២៥(COP25) ដែល​ត្រូវ​​ចាប់​បើក​​នៅ​ថ្ងៃ​ចន្ទ​ទី ២​ធ្នូនេះ​​ សម្រាប់​រយៈ​ពេល​ពី​រសប្តាហ៍ នៅ​ទីក្រុង​ម៉ាឌ្រីដ ក៏​ទំនង​ជា​មិន​អាច​រក​ចម្លើយ​ឃើញ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីទទូច​​អំពាវនាវ​​​ឱ្យ​ពិភពលោក​បញ្ចេញ​សកម្មភាព​ភ្លាម​និង​យ៉ាង​បន្ទាន់​ ដើម្បី​ស្រោច​ស្រង់​ភព​ផែន​ដី​ទេ។
Published 12/02/19
ថ្ងៃ​អាទិត្យទី ១​ធ្នូ ជា​ទិវា​ពិភពលោក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺអេដស៍។ តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្តីពីជម្ងឺអេដស៍ ដែលហៅកាត់ជា​ភាសា​បារាំង ONUSIDA មនុស្ស​ជិត ៣៨​លាននាក់ មាន​ផ្ទុក​មេរោគអេដស៍ នៅទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០១៨។ នៅពេល​ទិវា​ប្រយុទ្ធប្រឆាំង​ជម្ងឺអេដស៍​ផ្តោតសំខាន់​ទៅលើ​ការវិវឌ្ឍ​នៃ​ជម្ងឺ និង​សារៈ​សំខាន់​នៃ​ការការពារ បង្ការ​កុំ​ឲ្យ​ឆ្លងមេរោគអេដស៍...
Published 12/01/19
នៅក្រុង​ឡុងឌ្រឺ ប្រទេស​អង់គ្លេស​ ថ្ងៃសុក្រ​ ទី២៩វិច្ឆិកា មានការ​វាយ​ប្រហារ​ដោយ​កំាំបិត​សម្លាប់​មនុស្ស​ពីរនាក់ ហើយ​៣នាក់​ទៀត​រងរបួស។ បុរស​ខ្មាន់​​កាំបិត ត្រូវ​ប៉ូលីស​អង់គ្លេស​បាញ់​ស្លាប់ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា «អំពើ​វាយ​ប្រហារចាក់​សម្លាប់​មនុស្ស​ដោយ​កាំបិត​របស់​ជន​​នេះ គឺជា​សកម្មភាព​ភេរវកម្ម»​​។ ក្រុង​ឡុងឌ្រឺ ដែល​កំពុងតែ​កកកុញ​ដោយ​ព្រឹត្តិការណ៍​ទិញ​ទំនិញ​ថោក​បញ្ចុះ​តម្លៃ ក្នុង​ឱកាស​ Black Friday ក៏​បែរ​ជា​ត្រូវ​រក​ការ​ភ័យ​ព្រួយ​ពីរឿង​​អសន្តិសុខ។ ពេល​នេះ...
Published 11/30/19
នៅ​មួយ​សប្តាហ៍​មុន​បើក​ជំនួបកំពូល​នៅទីក្រុង​ឡុងដ៍ សមាជិក​របស់​អង្គការ អូតង់ នៅតែ​ខ្វែងគំនិត មិនចុះ​សម្រុងគ្នា តាំង​ពី​បញ្ហា​យុទ្ធសាស្រ្ត និង​ថវិកា​របស់​អូតង់។ នៅថ្ងៃ​ព្រហស្បតិ៍ ទី​២៨​វិច្ឆិកា ២០១៩ នៅក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់ នៅ​ទីក្រុង​ប៉ារីស ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង បាន​រក្សា​សំដី​ដដែល​របស់​លោក​ដែល​ធ្លាប់​បាន​ចាត់ទុក​សម្ព័ន្ធ​អាត្លង់ទិក អូតង់​ថា ជា​ស្ថាប័ន​ដូច​ស្លាប់។  
Published 11/29/19
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ វិច្ឆិកា សង្រ្គាមពាក្យសម្តី​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ផុសផុល​រវាង​ចិន និង​សហរដ្ឋអាមេរិក។ អាមេរិក​ដែល​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​គាំទ្រ​ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​នៅ​ហុងកុង។ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បារ​ដោយ​បាន​ចាត់​ទុក​ជា​ច្បាប់​ដ៏​អាក្រក់​ខ្លាំង​ណាស់ និង​ព្រមាន​ចាត់​វិធានការ​សងសឹក​វិញ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការបរទេស​ចិន​បាន​ហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង​ទៅ​សួរ​នាំ...
Published 11/28/19
នៅ​ថ្ងៃ​អង្គារ ទី២៦ វិច្ឆិកា កម្មវិធី​អង្គការសហប្រជាជាតិ​ដើម្បី​បរិស្ថាន​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​អាកាសធាតុ​ក្នុង​លោក។ របាយការណ៍​បាន​ព្រមាន​ត្រង់ៗ​ថា បើ​ពិភពលោក​បន្ត​ពន្យារ​ពេល​ចាត់​វិធានការ​បន្ទាន់​ដើម្បី​កាត់បន្ថយ​ការ​ចាក់ចោល​ឧស្ម័នពុល​ក្នុង​បរិយាកាស គ្រោះមហន្តរាយអាកាសធាតុ​អាច​នឹង​កើត​មាន​ដោយ​ចៀសមិនរួច។ របាយការណ៍​ព្រមាន​នេះ​បាន​ធ្លាក់​មក ក្នុង​ពេល​ដែល​អង្គការសហប្រជាជាតិ​ត្រៀម​រៀបចំ​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ (COP២៥) ពី​ថ្ងៃទី២ ដល់​ថ្ងៃទី១៣...
Published 11/26/19
ថ្ងៃទី ២៥​វិច្ឆិកា ជា​ទិវា​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​​ពិភពលោក។ អង្គការ​សហប្រជាជាតិ​បាន​បើក​យុទ្ធនាការ​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី​១០​ធ្នូ​ ដើម្បី​បំផុស​មតិ​សាធារណៈ​​ពិភពលោក ឱ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើស្ត្រី។ ចំណែក​នៅ​ប្រទេស​បារាំង​វិញ រដ្ឋាភិបាល​បាន​លាត​ត្រដាង​​អំពី​វិធានការ​ជិត​៥០​ចំណុច​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី។ តើ​ជា​វិធានការ​អ្វី​ខ្លះ ? តើ​​ ស្ត្រី​​នៅ​លើ​ពិភពលោក​ រង​អំពើ​ហិង្សា​យ៉ាងណា​ខ្លះ ? ក្នុង​ទម្រង់​ណា ?
Published 11/25/19