ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - វិបត្តិខាងកើត​អ៊ុយក្រែន៖ ជំនួប​កំពូល​នៅ​បារីស ដើម្បី
Listen now
Description
​ថ្ងៃចន្ទទី៩ធ្នូ នៅទីក្រុងប៉ារីស មានជំនួបកំពូលមួយ ក្រោមអធិបតីភាព របស់លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោក​ស្រីអធិកាបតីអាល្លឺម៉ង់ អង់ហ្គេឡា មែរគែល ដើម្បីសាកល្បងរកផ្លូវដោះស្រាយវិបត្តិ នៅភាគខាងកើតអ៊ុយក្រែន ដែលជាប់គាំង​ប្រមាណ៥ឆ្នាំមកហើយ។ ក្នុងជំនួបកំពូលនេះ លោកពូទីន ប្រធានាធិបតីរុស្ស៊ី នឹងជួបនិយាយគ្នាដោយផ្ទាល់ ជាលើកដំបូង ជាមួយនឹងលោកប្រធានាធីបតីថ្មីរបស់អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី។ ក្របខណ្ឌនៃការចរចា ៤ភាគី អ៊ុយក្រែន រុស្ស៊ី ដោយមានបារាំងនិងអាល្លឺម៉ង់ ជាអ្នកសម្របសម្រួលនេះ ត្រូវ​បានផ្តួចផ្តើមឡើង កាលពីឆ្នាំ២០១៦ ក៏ប៉ុន្តែតាំងពីនោះមក មិនបាន​វិវឌ្ឍន៍ទៅមុខទាល់តែសោះ។