ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆា
Listen now
Description
ថ្ងៃទី​៥ធ្នូ ជាថ្ងៃ​ខ្មៅងងឹត​​ ​បំផុត​សម្រាប់​អ្នកដែល​ប្រើប្រាស់​សេវាដឹកជញ្ជូនសាធារណៈ នៅ​ប្រទេស​បារាំង ជាពិសេស​នៅទីក្រុង​ប៉ារីស ពីព្រោះថា អ្នកបើករថភ្លើង គ្រូបង្រៀន ប៉ូលិស និង​មេធាវីជាដើម បាននាំគ្នា​ធ្វើ​បាតុកម្ម និង​កូដកម្មយ៉ាងភ្លូកទឹក ភ្លូកដី ដើម្បី ប្រឆាំង​នឹង​កំណែទម្រង់​លើ​ការចូលនិវត្តន៍របស់​រដ្ឋាភិបាល​។ តាម​ការប្រកាស​របស់​រដ្ឋមន្រ្តីមហាផ្ទៃ​បារាំង បាតុកម្ម និង​ការប្រមូលផ្តុំ​ចំនួន ២៤៥​កន្លែង ត្រូវ​រៀបចំឡើង នៅទូទាំងប្រទេស ក្នុង​ពេល ប៉ូលិស​៦ពាន់នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​ធានារក្សា​សន្តិសុខ និង​ទប់ស្កាត់​បាតុកម្ម​ហិង្សា​របស់​ក្រុមអាវកាក់លឿង ជ្រុលនិយម ឬ​ក្រុមជនពាលអាវខ្មៅ។