Episodes
នៅថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា ហុងកុងដែលជាទឹកដីស្វយ័តរបស់ចិនដីគោកបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ មានពលរដ្ឋហុងកុងចំនួន ៤ ១៣០ ០០០នាក់ក្នុងចំនួនពលរដ្ឋហុងកុងសរុបទាំង ៧ ៣០០ ០០០នាក់បានចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតនេះ។ គួររម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅហុងកុងត្រូវរៀបចំធ្វើនៅរៀងរាល់ ៤ឆ្នាំម្តង។
តែការបោះឆ្នោតលើកនេះបានរៀបចំឡើង ក្នុងពេលដែលហុងកុងកំពុងស្គាល់វិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ...
Published 11/24/19
សម្តេចប៉ាប ហ្វ្រង់ស័រ បានបញ្ចប់ទស្សនកិច្ចនៅប្រទេសថៃ និងបាននិមន្តដល់ប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃ។ ក្រៅអំពីចង់ផ្សព្វផ្សាយសារប្រយុទ្ធប្រឆាំងនឹងសង្គ្រាមនុយក្លេអ៊ែរ ដែលជាកម្មវត្ថុដ៏ចំបងនៃទស្សនកិច្ច នៅណាវ៉ាសាគី និងហ៊ីរ៉ូស្ហ៊ីម៉ា សម្តេចប៉ាបនឹងប្រារព្វពិធីឧទ្ទិសដល់វិញ្ញាណក្ខន្ធគ្រិស្តសាសនិកជន “លាក់មុខ”។ តើគ្រិស្តសាសនិកជនលាក់មុខជប៉ុនជានរណា ? គ្រិស្តសាសនា នៅជប៉ុន មានប្រវត្តិយ៉ាងណា ?
Published 11/23/19
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ២១ វិច្ឆិកា រដ្ឋអាជ្ញាអ៊ីស្រាអែល បានសម្រេចចោទប្រកាន់ជាផ្លូវការ ទៅលើលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ពីបទពុករលួយ កេងចំណេញនយោបាយ និងរំលោភលើសេចក្តីទុកចិត្ត។ លោកណេតាន់យ៉ាហ៊ូ បានចាត់ទុកការចោទប្រកាន់នេះ ថាគឺជាការឃុបឃិតគ្នាធ្វើរដ្ឋប្រហារ ក្នុងគោលបំណង រារាំងលោកមិនឲ្យបន្តតំណែងជានាយករដ្ឋមន្ត្រី។ គួរបញ្ជាក់ថា អ៊ីស្រាអែល កំពុងតែឆ្លងកាត់នូវភាពជាប់គាំងនយោបាយ ដោយគណបក្សធំៗទាំង២ ដែលបានឈ្នះឆ្នោតកាលពីខែកញ្ញា នៅមិនទាន់អាចរៀបចំរដ្ឋាភិបាលថ្មីបាននៅឡើយទេ...
Published 11/22/19
ថ្ងៃពុធទី២០វិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប លោក Gordon Sondland ដែលជាសាក្សីដ៏សំខាន់មួយរូបនោះ បានឆ្លើយប្រាប់គណៈកម្មការរដ្ឋសភាថា ការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែនឱ្យបើកការស៊ើបអង្កេតលើលោក ចូ បាយដិន និងកូនប្រុស បានត្រូវធ្វើឡើងទៅតាមបញ្ជារបស់លោក ដូណាល់ ត្រាំ។ លោក Sondland ជាមនុស្សគន្លឹះដ៏សំខាន់មួយរូបដែលគេទន្ទឹងរង់ចាំ។
Published 11/21/19
រដ្ឋាភិបាលអាមេរិកបានផ្តល់រង្វាន់ដ៏ធំមួយឲ្យអ៊ីស្រាអែល ដោយបានប្រកាស កាលពីថង្ៃចន្ទទី ១៨ វិច្ឆិកា ២០១៩ លែងចាត់ទុកអាណានិគមកិច្ចអ៊ីស្រាអែល នៅទឹកដីស៊ីហ្សកដានី ប៉ាឡេស្ទីន ថាជារឿងខុសច្បាប់អន្តរជាតិ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ស្វាគមដំណឹងនេះ នៅពេលភាគីប៉ាឡេស្ទីន សហភាពអឺរ៉ុប រួមទាំងអ្នកនយោបាយអាមេរិក មកពីគណបក្សប្រឆាំងបានរិះគន់ជំហររបស់រដ្ឋបាលលោកដូណាល់ ត្រាំ ដែលលំអៀងទៅខាងអ៊ីស្រាអែល និងដែលគំរាមកំហែង ការចរចាសន្តិភាព ប៉ាឡេស្ទីន អ៊ីស្រាអែល។
Published 11/19/19
សំរាម គរជាភ្នំ តើយើងត្រូវធ្វើដូចម្តេច ? កំណើននៃសំរាមកំពុងតែជាបញ្ហាប្រឈមដ៏ធំមួយរបស់មនុស្សជាតិ។ តើហេតុអ្វីបានជាគេចាំបាច់ត្រូវគិតគូរពីបញ្ហាសំរាមនេះ? តើសំរាមបង្កផលប៉ះពាល់អ្វីខ្លះដល់មនុស្ស និងដល់បរិស្ថាន? តើគេអាចមានវិធីកាត់បន្ថយសំរាមបានដែរឬក៏យ៉ាងណា? វិទ្យុបារាំងអន្តរជាតិ យកថ្ងៃទី១៨វិច្ឆិកានេះ ផ្តោតជាពិសេសទៅលើប្រធានបទសំរាម។
Published 11/18/19
អតីតមេទ័ពក្នុងសង្រ្គាមស៊ីវិលស្រីលង្កាទទួលជ័យជំនះ យ៉ាងធំធេង នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃ សៅរ៍ម្សិលមិញ។ លទ្ធផលឆ្នោតឆ្នោត ផ្លូវការ នៅថ្ងៃអាទិត្យ ទី១៧វិច្ឆិកា បង្ហាញថា លោកហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ដែលជាប្អូនប្រុសរបស់អតីតប្រធានាធិបតី ម៉ាហិនដា រ៉ាចាប៉ាក់សេ បានទទួលសំឡេងឆ្នោត ៥២% ចំណែក គូប្រជែង មកពីគណបក្សកាន់អំណាចប្រកាសចុះចាញ់ តាំងពីមុនការប្រកាសលទ្ធផលឆ្នោត។ តាមគម្រោង លោកហ្គូតាបាយ៉ានឹងត្រូវស្បថចូលកាន់តំណែងប្រធានាធិបតីស្រីលង្កា នៅថ្ងៃចន្ទស្អែក។
Published 11/17/19
ថ្ងៃ១៧វិច្ឆិកា ២០១៨ គឺជាថ្ងៃនៃការចាប់ផ្តើមបាតុកម្មតវ៉ា របស់ចលនាអាវកាក់លឿងនៅបារាំង។ ផ្តើមចេញពីការតវ៉ា ប្រឆាំងនឹងការឡើងថ្លៃប្រេងម៉ាស៊ូត ក្រុមអាវកាក់លឿងនេះ បានធ្វើបាតុកម្មនៅរៀងរាល់ថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយដឹកនាំ ដែលពួកគេចាត់ទុកថាមានភាពអយុត្តិធម៌ ដល់ប្រជាជនដែលមានជីវភាពក្រីក្រ។ នៅថ្ងៃទី១៦វិច្ឆិកានេះ គឺជាខួបមួយឆ្នាំ នៃចលនាបាតុកម្មអាវកាក់លឿងនេះ។ តើ មួយឆ្នាំមកនេះ ចលនាបាតុកម្មអាវកាក់លឿងនេះ មានសន្ទុះកម្រិតណាដែរ ហើយថាតើចលនានេះ បានវិវឌ្ឍន៍ខ្លួន...
Published 11/16/19
នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយតំណាងប្រទេសសម្ព័ន្ធអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្រ្តីការបរទេសអាមេរិកបានរំលឹកសាជាថ្មី ឲ្យប្រទេសអឺរ៉ុបទទួលយកជនជាតិរបស់ខ្លួន ដែលបានចេញទៅធ្វើជាទាហានជីហាតបរទេស នៅទឹកដីស៊ីរី និងអ៊ីរ៉ាក់កន្លងមក។ ការទាមទាររបស់អាមេរិកត្រូវប៉ះទង្គិចជាមួយជំហររឹងទទឹងរបស់ប្រទេសអឺរ៉ុប ដូចជាបារាំង ជាដើម ដែលមិនប្រាថ្នា ចង់ទទួលយកជនជាតិរបស់ខ្លួន ដែលបានចេញទៅប្រយុទ្ធក្នុងក្រុមជីហាត នៅស៊ីរី និងអ៊ីរ៉ាក់។
Published 11/15/19
សំណុំរឿងនីតិវិធីទម្លាក់ប្រធានាធិបតី ដូណាល់ ត្រាំ, រដ្ឋសភាអាមេរិក ពីថ្ងៃពុធ ទី១៣វិច្ឆិកា បានបើកសវនាការសួរចម្លើយសាក្សី ជាលើកទី១ ដោយមានថតវីដេអូ បញ្ជាំងផ្សាយជាសាធារណៈទៀតផង។ សាក្សីពីររូបដែលបានចូលឆ្លើយនៅចំពោះមុខអង្គសភា គឺលោកWilliam Taylor ជាមន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកប្រចាំនៅអ៊ុយក្រែន និងលោក George Kent ជាអ្នកទទួលបន្ទុកកិច្ចការអ៊ុយក្រែន។ បន្ទាប់ពីធ្វើការស្បត់ស្បែថានឹងឆ្លើយតែការពិត លោកទាំងពីរនេះត្រូវសភាសាកសួរ អស់រយៈពេល៦ម៉ោង...
Published 11/14/19
នៅរសៀលថ្ងៃពុធទី១៣វិច្ឆិកា លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងទទួលជួបលោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី នៅឯសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន។ ជំនួបរវាងមេដឹកនាំទាំង២នេះ វាស្ថិតក្នុងបរិបទមួយដ៏លំបាក ដោយសារតែបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងតួកគី មានបញ្ហារកាំរកូសនឹងគ្នាជាច្រើនចំណុច ដូចជាបញ្ហាកងប្រដាប់អាវុធគួដនៅទឹកដីស៊ីរី និងបញ្ហាសម្ព័ន្ធភាពអូតង់ជាដើម។ អ្នកនយោបាយអាមេរិកជាច្រើននាក់ ក៏បានរិះគន់ខ្លាំងៗផងដែរ ទៅលើលោកដូណាល់ ត្រាំ ដែលបើកទ្វារទទួលស្វាគមន៍ លោកអ៊ែរដូហ្កាន់...
Published 11/13/19
វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅរដ្ឋធានីប៉ារីស ដោយមានការចូលរួមពីសំណាក់តំណាងអង្គការសហប្រជាជាតិ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ជាង៣០រូប ព្រមទាំងអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សាស្ត្រាចារ្យអ្នកជំនាញ សរុបជាង៦ពាន់នាក់ចូលរួមវេទិកាសន្តិភាព។ ប្រធានបទជាច្រើន ទាក់ទងនឹងសន្តិសុខ-សុវត្ថិភាពពិភពលោក នឹងត្រូវយកទៅជជែកពិភាក្សា និងរកដំណោះស្រាយនៅក្នុងឱកាសនេះ។
Published 11/12/19
បូលីវីកំពុងជួបភាពមិនច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតី និងអ្នកដែលមានសិទ្ធិចូលកាន់តំណែង ដឹកនាំប្រទេស បណ្តោះអាសន្ន បានសុំលាឈប់ពីមុខតំណែង ជាបន្តបន្ទាប់គ្នា កាលពីថ្ងៃអាទិត្យម្សិលមិញ។
នៅថ្ងៃអាទិត្យម្សិលមិញ លោកប្រធានាធិបតី អេវ៉ូ ម៉ូរាលេសបានប្រកាសចុះចេញពីតំណែងប្រធានាធិបតី គឺនៅតែប៉ុន្មានម៉ោងក្រោយពីលោកទើបប្រកាសឲ្យមានការរៀបចំបោះឆ្នោតសាជាថ្មី។ លោកម៉ូរ៉ាលេស ដែលបានឈ្នះឆ្នោត យ៉ាងប្រផិតប្រផើយបំផុតលើបក្សប្រឆាំង បានសម្រេចចិត្តឲ្យមានការបោះឆ្នោតសាជាថ្មី បន្ទាប់ពី...
Published 11/11/19
៩ វិច្ឆិកា ១៩៨៩- ៩ វិច្ឆិកា ២០១៩ ថ្ងៃនេះជាគម្រប់៣០ឆ្នាំគត់នៃការរលំជញ្ជាំងប៊ែរឡាំង។ អាល្លឺម៉ង់បានរៀបចំពិធីរំលឹកខួប ក្នុងបរិយាកាសដ៏អាប់អួរ និងក្នុងបរិបទនៃភាពប្រេះឆាផ្ទៃក្នុង។ ប្រេះឆាទាំងក្នុងរង្វង់នៃក្រុមសម្ព័ន្ធមិត្តអន្តរជាតិកាលពីសម័យសង្ក្រាមត្រជាក់ផង និងក្នុងផ្ទៃប្រទេសអាល្លឺម៉ង់ខ្លួនឯងផង។ តើ៣០ឆ្នាំក្រោយការរលំជញ្ជាំង មរតកនៃការបង្រួបបង្រួមជាតិ នៅតែបន្តពុះច្រៀកអត្តសញ្ញាណអាល្លឺម៉ង់ និងពិភពលោកយ៉ាងណា ?!
Published 11/09/19
ប្រធានាធិបតីបារាំងបានបង្កឲ្យមានរលករិះគន់ បន្ទាប់ពីលោកនិយាយចាត់ទុក អង្គការបក្សសម្ព័ន្ធអូតង់ ថា ជាស្ថាប័នដែលដូចស្លាប់ទៅហើយនោះ។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអង់គ្លេស The Economist ចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតីម៉ាក្រុង បានអំពាវនាវឲ្យអឺរ៉ុបងើបភ្ញាក់ដឹងខ្លួនឡើង ព្រោះថា អឺរ៉ុបមិនអាចពឹងតែលើអាមេរិកដើម្បីការពារសន្តិសុខរបស់ខ្លួននោះទេ។ លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ អង់ហ្គេឡា មេរកិល បាននិយាយថា...
Published 11/08/19
នៅថ្ងៃព្រហស្បតិ៍ ទី៧វិច្ឆិកា អ្នកតំណាងរាស្ត្រអាមេរិក ពិសេសគឺសមាជិកព្រឹទ្ធសភាភាគច្រើនមកពីបក្សសាធារណរដ្ឋ បានលើកឡើងថា មូលហេតុនៃការឈប់ផ្សាយពាណិជ្ជកម្មឃោសនាសារនយោបាយ ពីសំណាក់ក្រុមហ៊ុន Twitter គឺជាការភាន់ច្រឡំមួយ ហើយនិងថា ចំណាត់ការនេះនឹងធ្វើឱ្យខូចខាតប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិទៀតផង។ នេះគឺជាប្រតិកម្មឆ្លើយតបចំពោះចំណាត់ការរបស់ Twitter ដែលសម្រេចថា ចាប់ពីថ្ងៃទី២២វិច្ឆិកាទៅ ក្រុមហ៊ុន Twitter នឹងឈប់ផ្សាយរាល់ពាណិជ្ជកម្មឃោសនានយោបាយ។...
Published 11/07/19
អាមេរិកចាប់ផ្តើមដកខ្លួនជាផ្លូវការពីកិច្ចព្រមព្រៀងប៉ារីស ស្តីពីអាកាសធាតុ។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទទី៤វិច្ឆិកា រដ្ឋាភិបាលអាមេរិក បានដាក់ពាក្យ សុំទៅ អង្គការសហប្រជាជាតិដើម្បីដកខ្លួន ជាផ្លូវការពីកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីអាកាសធាតុ។ ភ្លាមៗ បារាំង និងជប៉ុនដែលជាអ្នកជំរុញ ការពារកិច្ចព្រមព្រៀងអាកាសធាតុ បានសំដែងការសោកស្តាយ នៅក្រោយការប្រកាសរបស់ក្រសួងការបរទេសអាមេរិក។
Published 11/05/19
ថ្ងៃចន្ទ ទី៤ វិច្ឆិកានេះជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងអាស៊ានជាមួយដៃគូនៅទីក្រុងបាងកក ប្រទេសថៃ។ សម្រាប់ថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយនេះ គឺមានកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន និងអាមេរិកលើកទី៧ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ កិច្ចប្រជុំកំពូលអាស៊ាន និងជប៉ុនលើកទី២២ និងបិទបញ្ចប់ដោយកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយលើកទី៣។ តែក្រោយពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥...
Published 11/04/19
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ កំពុងបន្តរៀបចំនៅទីក្រុងបាងកក ប្រទេសថៃដែលក្នុងថ្ងៃអាទិត្យ ទី៣ វិច្ឆិកានេះ ជាកិច្ចប្រជុំកំពូលអាស៊ានជាមួយប្រទេសដៃគូ ក្នុងនោះ មានកិច្ចប្រជុំកំពូលអាស៊ាន និងចិនលើកទី២២ កិច្ចប្រជុំអាស៊ាន និងឥណ្ឌាលើកទី១៦ ហើយបញ្ចប់ដោយកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១០។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិន នាយករដ្ឋមន្រ្តីចិនលោកលី...
Published 11/03/19
នីតិវិធីឈានទៅទម្លាក់តំណែងប្រធានាធិបតីអាមេរិកបានឆ្លងចូលដល់ដំណាក់កាលមួយថ្មី។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ សភាអ្នកតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតលើសេចក្តីសម្រេចមួយដើម្បីបើកជាផ្លូវការ នីតិវិធីទម្លាក់តំណែង របស់លោកប្រធានាធិបតីដូណាល់ ត្រាំ។ ភ្លាមៗ លោកដូណាល់ ត្រាំ បានសរសេរសារTwitter ចោទប្រកាន់ចំណាត់ការរបស់សភាអាមេរិកថា ជាការតាមប្រមាញ់ មេធ្មប់ ក្នុងទ្រង់ទ្រាយដ៏ធំមួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តអាមេរិក។
Published 11/01/19
នៅហុងកុង នៅថ្ងៃអង្គារ ទី២៩តុលា គណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន បានបដិសេធមិនទទួលឈ្មោះបេក្ខជន Joshua Wong ដែលជាសកម្មជនដ៏លេចធ្លោ ខាងទាមទារលទ្ធិប្រជាធិបតេយ្យហុងកុង។ ដំណឹងពីការច្រានចោលបេក្ខភាពនេះ ត្រូវលោក Joshua Wong ប្រកាសប្រាប់អ្នកសារព័ត៌មានដោយខ្លួនឯងតែម្តង បន្ទាប់ពីបានតវ៉ានិងសាកសួរបញ្ជាក់អាជ្ញាធរពីរបីដងរួចមកហើយ។ សកម្មជនរូបនេះ លើកឡើងថា រដ្ឋអំណាចហុងកុង បានរំលោភសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ...
Published 10/29/19
នៅយប់ថ្ងៃសៅរ៍ ទី២៦ ឆ្លងចូលថ្ងៃអាទិត្យ ទី២៧ តុលានេះ ទូរទស្សន៍អាមេរិកាំង CNN និង ABC បានផ្សព្វផ្សាយព័ត៌មានជុំវិញការស្លាប់ជាយថាហេតុប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីនៅក្នុងប្រតិបត្តិការកងកម្ម៉ង់ដូអាមេរិកាំងក្នុងប្រទេសស៊ីរី។ ព័ត៌មានមួយនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រសួងការពារជាតិអាមេរិកនៅឡើយទេ។ តែអ្នកនាំពាក្យនៅសេតវិមានបានប្រកាសឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំធ្វើសេចក្តីថ្លែងការណ៍មួយយ៉ាងសំខាន់នៅម៉ោង...
Published 10/27/19
សហរដ្ឋអាមេរិកជួបឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរនៅឆ្នាំ ២០១៩នេះ។ ទំហំនៃឱនភាពថវិកាមានដល់ទៅ ៩៨៤ពាន់លានដុល្លារ ពោលគឺជាការកើនឡើងដែលមានកំរិត ៤,៦%ផលិតផលសរុបក្នុងស្រុង (PIB)។ ហេតុអ្វីបានជាអាមេរិកដែលមានកំណើនសេដ្ឋកិច្ចល្អ និងដែលខំប្រឹងធ្វើសង្គ្រាមពាណិជ្ជកម្ម ដំឡើងពន្ធគយនាំចូលជាមួយចិន ដើម្បីបានប្រាក់ចំណូលបន្ថែមហើយ បែរជាមានឱនភាពថវិកាខ្ពស់ខ្លាំងទៅវិញបែបនេះ ? ហេតុអ្វីបានជាដូច្នេះ ?!
Published 10/26/19
នៅក្នុងប្រទេសបូលីវី វិបត្តិនយោបាយកំពុងពុះកញ្ជ្រោលខ្លាំង ដោយសារតែមានការខ្វែងគំនិតគ្នា ជុំវិញលទ្ធផលនៃបោះឆ្នោតប្រធានាធិបតី។ បើតាមលទ្ធផលឆ្នោតបឋម លោកប្រធានាធិបីអេវ៉ូ ម៉ូរ៉ាល់ ជាអ្នកឈ្នះការបោះឆ្នោតអាចបន្តដឹកនាំប្រទេសទៀតបាន។
ក៏ប៉ុន្តែ ខាងក្រុមអ្នកប្រឆាំងវិញថា លទ្ធផលនេះ ជាលទ្ធផលមិនពិត និងបានចុះផ្លូវធ្វើបាតុកម្ម រហូតដល់មានការប៉ះទង្គិចគ្នាខ្លាំងជាមួយអាជ្ញាធរបូលីវីទៀតផង នៅថ្ងៃព្រហស្បតិ៍ ទី២៤ តុលានេះ។ លោកប្រធានាធិបតីបូលីវី បានហៅទង្វើរបស់ក្រុមអ្នកប្រឆាំងថា ជាសកម្មភាពធ្វើរដ្ឋប្រហារខុសច្បាប់...
Published 10/24/19
ដូចការស្ទង់មតិ និងបើតាមលទ្ធផលបឋម គណបក្សសេរីនិយមកាណាដាដែលកំពុងកាន់អំណាច បានឈ្នះ នៅក្នុងសម័យបោះឆ្នោតសភាថ្ងៃទី ២១តុលា មែន ប៉ុន្តែគណបក្ស គ្មានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាទេ នៅក្នុងអាណត្តិនេះ ដោយប្រមូលបានអាសនៈតែប្រមាណជិត១៦០កៅអីប៉ុណ្ណោះ។ មានន័យថាលោក ទ្រុយដូ អាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីកាណាដាបន្តទៀត ប៉ុន្តែក្នុងអាណត្តិទីពីរនេះ លោកជាប្រមុខរដ្ឋាភិបាលភាគតិច ដោយត្រូវចងសម្ព័ន្ធជាមួយគណបក្សផ្សេងទៀតក្នុងការដឹកនាំប្រទេស។...
Published 10/22/19