ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជ
Listen now
Description
នៅ​ហុងកុង នៅថ្ងៃ​អង្គារ ទី​២៩តុលា​ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោតថ្នាក់​មូលដ្ឋាន​ បាន​បដិសេធ​មិន​ទទួល​ឈ្មោះ​បេក្ខជន Joshua Wong ដែល​ជា​សកម្មជន​ដ៏​លេចធ្លោ ខាង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង។ ដំណឹង​ពីការ​ច្រាន​ចោល​បេក្ខភាព​នេះ ត្រូវ​លោក​ Joshua Wong ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ដោយ​ខ្លួន​ឯង​តែម្តង បន្ទាប់ពី​បាន​តវ៉ា​និង​សាកសួរបញ្ជាក់​​អាជ្ញាធរ​ពីរ​បី​ដង​រួច​មកហើយ។ សកម្មជន​រូបនេះ លើកឡើង​ថា រដ្ឋអំណាច​ហុងកុង បាន​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន​របស់ប្រជា​​ពលរដ្ឋ និងថែមទាំង​​បាន​រំលោភសិទ្ធ​​ចូលរួម​ធ្វើ​នយោបាយ​របស់​ខ្លួន​ថែមទៀតផង។ អ្នក​វិភាគ​នយោបាយ​អន្តរជាតិ បញ្ជាក់ថា ការបដិសេធ​​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​សកម្មភាព​នយោបាយ​ក្នុងការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និងការសកម្មភាព​នៅបរទេស​ក្នុងការ​ស្នើសុំ​សហគមន៍​អន្តរជាតិ​យកចិត្ត​ទុកដាក់​ជួយ​ឱ្យ​ហុងកុង​ទទួល​បាន​ឯករាជ្យ។ ចំពោះ​អាជ្ញាធរហុងកុង, សកម្ម​ភាព​ទាំងនេះ គឺ​ផ្ទុយ​ពី​ធម្មនុញ្ញ​របស់​ហុងកុង ដែល​ចែងថាហុងកុង​ជា​​ដែនដី​របស់​ចិន។ ការមិន​ទទួល​បេក្ខភាព​របស់​ Joshua Wong ឱ្យ​ឈរឈ្មោះ​បោះឆ្នោតនេះ នឹង​បង្កជាក្តី​ក្តៅក្រហាយ​កាន់តែ​ខ្លាំង​បន្ថែមទៀត ចំពោះ​មហាបាតុកម្ម​ជា​ច្រើន​ខែ​មកនេះ​ និងដែល​ហាក់​ប្រៀបបាន​ដូចយក​សាំង​ទៅចាក់​លើភ្លើង​ដូច្នោះដែរ។​