ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិក
Description
ថ្ងៃចន្ទ ទី៤ វិច្ឆិកានេះជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងអាស៊ានជាមួយដៃគូនៅទីក្រុងបាងកក ប្រទេសថៃ។ សម្រាប់ថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយនេះ គឺមានកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន និងអាមេរិកលើកទី៧ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ កិច្ចប្រជុំកំពូលអាស៊ាន និងជប៉ុនលើកទី២២ និងបិទបញ្ចប់ដោយកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយលើកទី៣។ តែក្រោយពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងមានការផ្ទេរតំណែងប្រធានអាស៊ានទៅឲ្យប្រទេសវៀតណាមមក នឹងមានកិច្ចប្រជុំកំពូលមេគង្គ និងជប៉ុនលើកទី១១។
តែអ្វីដែលគ្រប់គ្នាមានការផ្តោតអារម្មណ៍ខ្លាំងជាងគេថ្ងៃនេះ គឺកិច្ចប្រជុំកំពូលអាស៊ាន និងអាមេរិកលើកទី៧ ដែលគ្មានវត្តមានប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ លោកត្រាំដែលបានបញ្ជូនត្រឹមទីប្រឹក្សាសន្តិសុខជាតិថ្មី និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។