ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - បូលីវី៖ ប្រធានាធិបតីម៉ូរ៉ាល់ ហៅការប្រឆាំងតវ៉ាលើល
Description
នៅក្នុងប្រទេសបូលីវី វិបត្តិនយោបាយកំពុងពុះកញ្ជ្រោលខ្លាំង ដោយសារតែមានការខ្វែងគំនិតគ្នា ជុំវិញលទ្ធផលនៃបោះឆ្នោតប្រធានាធិបតី។ បើតាមលទ្ធផលឆ្នោតបឋម លោកប្រធានាធិបីអេវ៉ូ ម៉ូរ៉ាល់ ជាអ្នកឈ្នះការបោះឆ្នោតអាចបន្តដឹកនាំប្រទេសទៀតបាន។
ក៏ប៉ុន្តែ ខាងក្រុមអ្នកប្រឆាំងវិញថា លទ្ធផលនេះ ជាលទ្ធផលមិនពិត និងបានចុះផ្លូវធ្វើបាតុកម្ម រហូតដល់មានការប៉ះទង្គិចគ្នាខ្លាំងជាមួយអាជ្ញាធរបូលីវីទៀតផង នៅថ្ងៃព្រហស្បតិ៍ ទី២៤ តុលានេះ។ លោកប្រធានាធិបតីបូលីវី បានហៅទង្វើរបស់ក្រុមអ្នកប្រឆាំងថា ជាសកម្មភាពធ្វើរដ្ឋប្រហារខុសច្បាប់ និងបានបញ្ជាឲ្យដាក់ពង្រាយកងកម្លាំងដើម្បីការពារសន្តិសុខរបស់ប្រទេស។
តើមានហេតុផលអ្វីខ្លះ ដែលជំរុញឲ្យក្រុមអ្នកប្រឆាំងហ៊ាននិយាយថា លទ្ធផលបោះឆ្នោត ជាលទ្ធផលក្លែងបន្លំ? ហើយចុះតើពេលនេះ ស្ថានការណ៍នៅក្នុងប្រទេសបូលីវី មានសភាពបែបណាទៅហើយ?