ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ប្រធានាធិបតីបារាំងវាយតម្លៃថា បក្សសម្ព័ន្ធអូតង់ដូ
Description
ប្រធានាធិបតីបារាំងបានបង្កឲ្យមានរលករិះគន់ បន្ទាប់ពីលោកនិយាយចាត់ទុក អង្គការបក្សសម្ព័ន្ធអូតង់ ថា ជាស្ថាប័នដែលដូចស្លាប់ទៅហើយនោះ។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអង់គ្លេស The Economist ចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកប្រធានាធិបតីម៉ាក្រុង បានអំពាវនាវឲ្យអឺរ៉ុបងើបភ្ញាក់ដឹងខ្លួនឡើង ព្រោះថា អឺរ៉ុបមិនអាចពឹងតែលើអាមេរិកដើម្បីការពារសន្តិសុខរបស់ខ្លួននោះទេ។ លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ អង់ហ្គេឡា មេរកិល បាននិយាយថា លោកស្រីមិនយល់ស្របជាមួយសំដីជ្រុលនិយមរបស់ប្រធានាធិបតី បារាំងនោះទេ។