ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន
Listen now
Description
នៅក្នុង​កិច្ចប្រជុំ​ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជាមួយ​តំណាង​ប្រទេស​សម្ព័ន្ធអន្តរជាតិ នៅទីក្រុង​វ៉ាស៊ីនតោន រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​រំលឹក​សាជាថ្មី ឲ្យ​ប្រទេស​អឺរ៉ុប​ទទួល​យកជនជាតិ​របស់ខ្លួន ដែល​បានចេញ​ទៅធ្វើជា​ទាហាន​ជីហាត​បរទេស នៅ​ទឹកដីស៊ីរី និង​អ៊ីរ៉ាក់​កន្លងមក។ ការទាមទារ​របស់​អាមេរិក​ត្រូវប៉ះទង្គិច​ជាមួយ​ជំហរ​រឹងទទឹង​របស់​ប្រទេស​អឺរ៉ុប ដូចជា​បារាំង ជាដើម ដែល​មិន​ប្រាថ្នា ចង់ទទួល​យកជនជាតិ​របស់ខ្លួន ដែល​បានចេញទៅប្រយុទ្ធ​ក្នុង​ក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់។