ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេ
Description
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ កំពុងបន្តរៀបចំនៅទីក្រុងបាងកក ប្រទេសថៃដែលក្នុងថ្ងៃអាទិត្យ ទី៣ វិច្ឆិកានេះ ជាកិច្ចប្រជុំកំពូលអាស៊ានជាមួយប្រទេសដៃគូ ក្នុងនោះ មានកិច្ចប្រជុំកំពូលអាស៊ាន និងចិនលើកទី២២ កិច្ចប្រជុំអាស៊ាន និងឥណ្ឌាលើកទី១៦ ហើយបញ្ចប់ដោយកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១០។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិន នាយករដ្ឋមន្រ្តីចិនលោកលី ខឺជាំងបានប្តេជ្ញាបន្តការងារជាអាស៊ានដើម្បីឈានទៅសម្រេចឲ្យបាននូវក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូងនៅឆ្នាំ ២០២១។
ចំណែកនៅកិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិ អគ្គលេខាធិការលោក Antonio Guterres បានជំរុញរដ្ឋាភិបាលភូមាឲ្យធានាសន្តិសុខ និងសុវត្ថិភាពចំពោះមាតុភូមិនិវត្តរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីប្រទេសបង់ក្លាដែស។ ដោយឡែកសម្រាប់កម្ពុជា និងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានជំនួបអាហារពេលព្រឹកជាមួយសមភាគីវៀតណាម និងឡាវ ហើយបានមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិនលោកលី ខឺជាំង និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោកឌីមីទ្រី មេដឺវេដេហ្វនៅរសៀលថ្ងៃនេះ។
សូមស្តាប់បទអន្តរាគមន៍របស់ គួច គន្ធារ៉ា អ្នកកាសែតវិទ្យុបារាំងដែលបានទៅយកការណ៍ផ្ទាល់នៅក្រុងបាងកក ប្រទេសថៃ