ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរកា
Listen now
Description
សំណុំរឿង​នីតិវិធី​ទម្លាក់ប្រធានាធិបតី​ ដូណាល់ ត្រាំ, ​រដ្ឋសភា​អាមេរិក​ ពី​ថ្ងៃពុធ​ ទី​១៣វិច្ឆិកា បា​នបើក​សវនាការ​សួរ​ចម្លើយ​សាក្សី​ ជា​លើកទី១ ដោយ​មាន​ថត​​វីដេអូ បញ្ជាំងផ្សាយ​​ជា​សាធារណៈទៀត​ផង។ សាក្សីពីររូប​​ដែល​បាន​ចូលឆ្លើយ​នៅ​ចំពោះ​មុខ​អង្គសភា​ គឺលោកWilliam Taylor ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​អាមេរិក​ប្រចាំ​នៅ​អ៊ុយក្រែន និងលោក George Kent ជាអ្នក​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន​។ បន្ទាប់ពីធ្វើ​ការ​ស្បត់ស្បែថា​នឹង​ឆ្លើយតែ​ការពិត​ លោកទាំងពីរ​នេះ​ត្រូវ​សភា​សាកសួរ​ អស់​រយៈ​ពេល​៦ម៉ោង ដើម្បី​ឱ្យ​ផ្តល់​សក្ខីកម្ម ជុំវិញ​កិច្ច​សន្ទនា​របស់​លោក​ប្រធានាធិបតី​អាមេរិក​និង​អ៊ុយក្រែន ដែលក្រុម​អ្ន​កតំណាង​រាស្ត្រ​ប​ក្ស​ប្រជាធិបតេយ្យ​ សង្ស័យ​និងចោទថា លោក ដូណាល់ ត្រាំ បាន​ដាក់​សម្ពាធទៅ​​លើប្រមុខរដ្ឋ​អ៊ុយក្រែន​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​រឿង​ពុក​រលួយ ​ប្រឆាំង​នឹង​គូប្រជែង​របស់​លោក និង​ដើម្បីបាន​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ឈ្នះឆ្នោត​ជាថ្មី នៅឆ្នាំ​២០២០។