ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង ដោយសារសង្គ្រាម
Description
សហរដ្ឋអាមេរិកជួបឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរនៅឆ្នាំ ២០១៩នេះ។ ទំហំនៃឱនភាពថវិកាមានដល់ទៅ ៩៨៤ពាន់លានដុល្លារ ពោលគឺជាការកើនឡើងដែលមានកំរិត ៤,៦%ផលិតផលសរុបក្នុងស្រុង (PIB)។ ហេតុអ្វីបានជាអាមេរិកដែលមានកំណើនសេដ្ឋកិច្ចល្អ និងដែលខំប្រឹងធ្វើសង្គ្រាមពាណិជ្ជកម្ម ដំឡើងពន្ធគយនាំចូលជាមួយចិន ដើម្បីបានប្រាក់ចំណូលបន្ថែមហើយ បែរជាមានឱនភាពថវិកាខ្ពស់ខ្លាំងទៅវិញបែបនេះ ? ហេតុអ្វីបានជាដូច្នេះ ?!