ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប
Listen now
Description
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ២១ វិច្ឆិកា រដ្ឋអាជ្ញាអ៊ីស្រាអែល បានសម្រេចចោទប្រកាន់ជាផ្លូវការ​ ទៅលើលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ពីបទពុករលួយ កេងចំណេញនយោបាយ និងរំលោភលើសេចក្តីទុកចិត្ត។ លោកណេតាន់យ៉ាហ៊ូ បានចាត់ទុកការចោទប្រកាន់នេះ ថាគឺជា​ការឃុបឃិតគ្នាធ្វើរដ្ឋប្រហារ ក្នុងគោលបំណង​ រារាំងលោកមិនឲ្យបន្តតំណែងជានាយករដ្ឋមន្ត្រី។ គួរបញ្ជាក់ថា អ៊ីស្រាអែល កំពុងតែឆ្លងកាត់​នូវភាព​ជាប់គាំងនយោបាយ ដោយគណបក្សធំៗទាំង២ ដែលបានឈ្នះឆ្នោតកាលពី​ខែកញ្ញា នៅមិនទាន់​អាចរៀបចំរដ្ឋាភិបាលថ្មីបាននៅឡើយទេ ដោយសារតែគ្មានសម្លេងឆ្នោតគ្រប់គ្រាន់ក្នុងសភា។