ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក
Listen now
Description
ថ្ងៃ​ពុធទី​២០វិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប លោក Gordon Sondland ដែលជាសាក្សីដ៏សំខាន់មួយរូបនោះ បានឆ្លើយប្រាប់គណៈកម្មការរដ្ឋសភាថា ការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែនឱ្យ​បើកការស៊ើបអង្កេតលើលោក ចូ បាយដិន និងកូនប្រុស បានត្រូវធ្វើឡើងទៅតាមបញ្ជារបស់លោក ដូណាល់ ត្រាំ។ លោក Sondland ជា​មនុស្ស​គន្លឹះ​​ដ៏​សំខាន់​មួយ​រូប​ដែល​គេ​ទន្ទឹង​រង់ចាំ។