ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រ
Listen now
Description
អាមេរិក​ចាប់ផ្តើម​ដកខ្លួន​ជាផ្លូវការ​ពី​កិច្ចព្រមព្រៀង​ប៉ារីស ស្តីពីអាកាសធាតុ។ តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក នៅថ្ងៃ​ចន្ទទី​៤​វិច្ឆិកា រដ្ឋាភិបាល​អាមេរិក បាន​ដាក់ពាក្យ សុំ​ទៅ អង្គការ​សហប្រជាជាតិដើម្បី​ដកខ្លួន ជាផ្លូវការ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពី​អាកាសធាតុ។ ភ្លាមៗ បារាំង និងជប៉ុន​ដែល​ជាអ្នកជំរុញ ការពារ​កិច្ចព្រមព្រៀង​អាកាសធាតុ បាន​សំដែង​ការសោកស្តាយ នៅក្រោយ​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក។