ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ង
Description
នៅថ្ងៃអង្គារ ទី២៦ វិច្ឆិកា កម្មវិធីអង្គការសហប្រជាជាតិដើម្បីបរិស្ថានបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពអាកាសធាតុក្នុងលោក។ របាយការណ៍បានព្រមានត្រង់ៗថា បើពិភពលោកបន្តពន្យារពេលចាត់វិធានការបន្ទាន់ដើម្បីកាត់បន្ថយការចាក់ចោលឧស្ម័នពុលក្នុងបរិយាកាស គ្រោះមហន្តរាយអាកាសធាតុអាចនឹងកើតមានដោយចៀសមិនរួច។
របាយការណ៍ព្រមាននេះបានធ្លាក់មក ក្នុងពេលដែលអង្គការសហប្រជាជាតិត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ (COP២៥) ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ធ្នូនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ ទន្ទឹមគ្នានេះ របាយការណ៍ដដែលបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីអង្គការឧតុនិយមពិភពលោកបានទាញសញ្ញាអាសន្នពីកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសឡើងដល់កំរិតកំពូលកាលពីឆ្នាំ ២០១៨។