ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - លោកស្រីអ៊ុងសាន ស៊ូជីការពារភូមាក្នុងសំណុំរឿងរ៉ូហ៊ីងយ៉
Description
ចាប់ពីថ្ងៃអង្គារ ទី១០ ដល់ថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេក្នុងប្រទេសហូឡង់ផ្តើមសវនាការលើបណ្តឹងរបស់ប្រទេសហ្កំប៊ីដែលចោទប្រទេសភូមាក្នុងបទប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ លោកស្រីអ៊ុងសាន ស៊ូជីដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩១ និងជារដ្ឋមន្រ្តីក្រសួងការបរទេសភូមាបានចេញមុខផ្ទាល់ដើម្បីឆ្លើយការពារភូមានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។
នៅភូមា មានប្រជាជនជាង ៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា តែពួករ៉ូហ៊ីងយ៉ាដែលជាអ្នកកាន់សាសនាអ៊ីស្លាមមិនត្រូវបានគេទទួលស្គាល់ដូចជាជនជាតិភាគតិចដទៃទេ និងថែមទាំងទទួលការស្អប់យ៉ាងខ្លាំងទៀតផង។