ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - សន្និសីទអាកាសធាតុCOP25 ៖ ចង់បង្កើនមហិច្ឆតា និងរំពឹងល
Description
មនុស្សជាតិដែលកំពុងរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ បន្តសកម្មភាពបំផ្លាញផែនដី ជិតដល់កំរិតស្តារលែងរួចហើយ។ សន្និសីទអង្គការសហប្រជាជាតិស្តីអំពីអាកាសធាតុ លើកទី២៥(COP25) ដែលត្រូវចាប់បើកនៅថ្ងៃចន្ទទី ២ធ្នូនេះ សម្រាប់រយៈពេលពីរសប្តាហ៍ នៅទីក្រុងម៉ាឌ្រីដ ក៏ទំនងជាមិនអាចរកចម្លើយឃើញសម្រាប់ឆ្លើយតបទៅនឹងសេចក្តីទទូចអំពាវនាវឱ្យពិភពលោកបញ្ចេញសកម្មភាពភ្លាមនិងយ៉ាងបន្ទាន់ ដើម្បីស្រោចស្រង់ភពផែនដីទេ។