ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - បារាំងបង្ហាញផែនការទប់ស្កាត់នឹងអំពើហិង្សាក្នុង
Description
ថ្ងៃទី ២៥វិច្ឆិកា ជាទិវាលុបបំបាត់អំពើហិង្សាលើស្ត្រីពិភពលោក។ អង្គការសហប្រជាជាតិបានបើកយុទ្ធនាការពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ធ្នូ ដើម្បីបំផុសមតិសាធារណៈពិភពលោក ឱ្យប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី។ ចំណែកនៅប្រទេសបារាំងវិញ រដ្ឋាភិបាលបានលាតត្រដាងអំពីវិធានការជិត៥០ចំណុចដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី។ តើជាវិធានការអ្វីខ្លះ ? តើ ស្ត្រីនៅលើពិភពលោក រងអំពើហិង្សាយ៉ាងណាខ្លះ ? ក្នុងទម្រង់ណា ?