ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់
Listen now
Description
នៅក្រុង​ឡុងឌ្រឺ ប្រទេស​អង់គ្លេស​ ថ្ងៃសុក្រ​ ទី២៩វិច្ឆិកា មានការ​វាយ​ប្រហារ​ដោយ​កំាំបិត​សម្លាប់​មនុស្ស​ពីរនាក់ ហើយ​៣នាក់​ទៀត​រងរបួស។ បុរស​ខ្មាន់​​កាំបិត ត្រូវ​ប៉ូលីស​អង់គ្លេស​បាញ់​ស្លាប់ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា «អំពើ​វាយ​ប្រហារចាក់​សម្លាប់​មនុស្ស​ដោយ​កាំបិត​របស់​ជន​​នេះ គឺជា​សកម្មភាព​ភេរវកម្ម»​​។ ក្រុង​ឡុងឌ្រឺ ដែល​កំពុងតែ​កកកុញ​ដោយ​ព្រឹត្តិការណ៍​ទិញ​ទំនិញ​ថោក​បញ្ចុះ​តម្លៃ ក្នុង​ឱកាស​ Black Friday ក៏​បែរ​ជា​ត្រូវ​រក​ការ​ភ័យ​ព្រួយ​ពីរឿង​​អសន្តិសុខ។ ពេល​នេះ នគរបាលអង់គ្លេស​​និង​សមត្ថកិច្ច​គ្រប់​ផ្នែក​ កំពុងតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្ពស់។