ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភ
Listen now
Description
ថ្ងៃ​ពុធ ទី៤ ធ្នូ​នេះ​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល​អង្គការ​អូតង់ ឬ​ណាតូ។ មាន​ការ​កត់​សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ជំនួបកំពូល​អូតង់​ឆ្នាំ ២០១៩ ទី១ គឺ​ដើម្បី​ឧទ្ទិស​ដល់​ខួបកំណើត ៧០ឆ្នាំ និង​ទី២ ចំ​ពេល​ដែល​អូតង់​កំពុង​ជួប​ការ​បែកបាក់ និង​ការ​ប្រទាញប្រទង់​ផ្ទៃក្នុង​យ៉ាង​ខ្លាំង ពិសេស​តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក។ ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​ដែល​ទទួល​មរតក​ពី​សង្រ្គាមត្រជាក់​មួយ​នេះ​ព្យាយាម​បង្ហាញ​ជំហរ​សាមគ្គី និង​ព្យាយាម​ស្តារ​ឯកភាព​ដែល​បាន​បាត់បង់។ តើ ៧០ឆ្នាំ​ក្រោយ​មក អង្គការ​អូតង់​នៅ​បន្ត​មាន​ទឹកមាត់ប្រៃ និង​ឥទ្ធិពល​ទៀត​ដែរ ឬ​ទេ?។