ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុ
Listen now
Description
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ វិច្ឆិកា សង្រ្គាមពាក្យសម្តី​កំពុង​ផ្ទុះ​ឡើង​យ៉ាង​ផុសផុល​រវាង​ចិន និង​សហរដ្ឋអាមេរិក។ អាមេរិក​ដែល​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​គាំទ្រ​ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​នៅ​ហុងកុង។ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បារ​ដោយ​បាន​ចាត់​ទុក​ជា​ច្បាប់​ដ៏​អាក្រក់​ខ្លាំង​ណាស់ និង​ព្រមាន​ចាត់​វិធានការ​សងសឹក​វិញ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការបរទេស​ចិន​បាន​ហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉េកាំង​ទៅ​សួរ​នាំ និង​បាន​ស្នើ​អាមេរិក​កុំ​ឲ្យ​អនុវត្ត​ច្បាប់​នោះ​ឲ្យ​សោះ។ ប្រតិកម្ម​ប្រឆាំង​អាមេរិក​ក៏​មាន​ដែរ​ពី​រដ្ឋអំណាច​នៅ​ហុងកុង តែ​បាន​ត្រឹម​ចោទ​អាមេរិក​ពី​បទ​លូកដៃ​ក្នុង​រឿង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង។ ចំណែក​អ្នក​ដែល​ត្រេកត្រអាល​ខ្លាំង​ជាង​គេ គឺ​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង។