ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - សភាអាមេរិក​នឹង​ចាប់ផ្តើម​សរសេរ​បទចោទប្រកាន់ ផ្លូវការ
Listen now
Description
ប្រធាន​សភាអ្នកតំណាងរាស្រ្តអាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បញ្ជាឲ្យ​​គេ​ចាប់សរសេរបទចោទប្រកាន់ជាផ្លូវការ ដើម្បី​ទម្លាក់តំណែង​លោកប្រធានាធិបតីដូណាល់ ត្រាំ។ គណៈកម្មការ​ស៊ើបអង្កេត​របស់សភាអ្នកតំណាងរាស្រ្ត​ដែលគ្រប់គ្រង​ដោយបក្ស​ប្រឆាំង គណបក្ស​ប្រជាធិបតេយ្យ នឹង​ចងក្រង​បទចោទប្រកាន់ បន្ទាប់ពី​បានបើក​សវនាការ សាកសួរ​ដេញដោល សាក្សី ១៧នាក់ ក្នុង​សំណុំចោទប្រកាន់ ដែលថា ​​ប្រធានាធិបតី អាមេរិកបាន​ដាក់​សម្ពាធលើ​មេដឹកនាំ​អ៊ុយក្រែន ឲ្យ​​ស៊ើបអង្កេត​លើ​គូប្រជែងនយោបាយ​របស់​លោកដូណាល់ ត្រាំ គឺ​លោក​ចូ បាយដិន ជាថ្នូ​នឹង​ជំនួយយោធា​អាមេរិក។