ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - COP25 ចង់សង្រ្គោះសមុទ្រ ខណៈរបាយការណ៍បញ្ជាក់ថា ទឹកសម
Description
សន្និសីទកំពូលស្តីពីអាកាសធាតុ COP25 កំពុងតែដំណើរការទៅ នៅឯទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដើម្បីរកវិធី កាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលជាប្រភពនៃការកើនឡើងនូវកំដៅផែនដី។ នៅលើកនេះ បញ្ហាទឹកសមុទ្រ ដែលគ្របដណ្តប់៧០% នៃផ្ទៃក្រឡារបស់ភពផែនដី ត្រូវបានគេផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ដោយសារទឹកសមុទ្រមានតួនាទីខ្ពស់ ក្នុងការស្រូបកំដៅ ស្រូបឧស្ម័នកាបូនិក និងជាពិសេស គឺផលិតនូវអុកស៊ីសែន សម្រាប់មនុស្សសត្វទាំងពួង។ ក៏ប៉ុន្តែ គុណភាពទឺកសមុទ្រ បានចុះថយខ្លាំង ហើយបើយោងតាមរបាយការណ៍ អ្នកជំនាញអះអាងថា ទឹកសមុទ្រកាន់តែខ្សត់នូវឧស្ម័នអុកស៊ីសែន ដែលនេះគឺជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រព័ន្ធជីវចម្រុះក្នុងសមុទ្រ ព្រមទាំងសម្រាប់បរិយាកាសដកដង្ហើម របស់មនុស្សសត្វផងដែរ។