Episodes
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ អ្នកតាមដាន​ថា​លោក ប្រាក់ សុខុន មាន​ឥទ្ធិពល​ក្នុង​វិស័យ​ការទូត​ខ្លាំង​ជាង​លោក សុខ ចិន្តាសោភា។ អ្នកជំនាញ​សុវត្ថិភាព​ឌីជីថល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ជន​ឆបោក​លើតេឡេក្រាម។ តើ​ជ័យជម្នះ​របស់​លោក Trump មាន​ន័យ​ដូចម្តេច​ចំពោះ​អង្គការ​អូតង់​និង​អឺរ៉ុប? និង​ព័ត៌មាន​ផ្សេង​ទៀត។
Published 11/20/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក រ៉ុង ឈុន ស្នើសុំ​នីតិសម្បទា​ពី​តុលាការ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ។ ភរិយា​លោក នី ណាក់ ស្នើ​តុលាការ​ដោះលែង​ស្វាមី​មុន​ថ្ងៃ​ប្រកាស​សាលក្រម។ សារុង​និង​ក្រមា​ទាក់ទាញ​ការគាំទ្រ​ចម្រុះ​ជាតិសាសន៍​ក្នុង​កម្មវិធី​អភិរក្ស​វប្បធម៌​ខ្មែរ និង​ព័ត៌មាន​ផ្សេង​ទៀត។
Published 11/19/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឱ្យរឹតបន្តឹងព្រំដែន និងលុបបំបាត់ច្រករបៀង។ ប្រធានរដ្ឋសភាវៀតណាមនឹងធ្វើទស្សនកិច្ចនៅ​កម្ពុជានាចុងសប្តាហ៍នេះ។ រយៈពេល​អន្តរកាល​សម្រាប់​ប្រធានាធិបតី​អាមេរិក​ជាប់​ឆ្នោតអាច​មាន​រហូត​ដល់​ច្រើន​សប្តាហ៍ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/18/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំខែ​ស្តីពី «សំឡេង​ជំនាន់ថ្មី» ជាមួយលោកស្រី អ៊ិត ចណ្ណា អនុប្រធានការិយាល័យ​នាយកដ្ឋាន​បរិវត្តកម្មឌីជីថល។ អន្តរកាល​ទៅ​រដ្ឋបាលលោក Donald Trump ​បាន​ចាប់ផ្តើម​ហើយ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/17/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា កម្មវិធី Hello VOA អំពី​វិធី​បង្ការ​ជំងឺ​មហារីក។ ​បទវិចារណកថា​អំពី​សង្គ្រាម​របស់​លោក Putin ប្រឆាំង​នឹង​កុមារ៕
Published 11/16/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក​ស៊ន តារា ប្រតិកម្មនឹង​ការ​ចាប់​ខ្លួនឪពុក​លោក​ថា​ជា​ចំណាត់​ការ​ខុស​គោលដៅ។ លោក​ ម៉ិច ដារ៉ា​ ទទូច​សុំ​ឱ្យស្ថាប័នបង្កើតច្បាប់​និង​រដ្ឋាភិបាល​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/15/24
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំអនុវត្តកម្មវិធីផ្តល់ដីសម្បទានដីសង្គមកិច្ចដល់ពលរដ្ឋក្រីក្រ កម្ពុជានិងចក្រភពអង់គ្លេសរួមគ្នាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ហេតុផលនៅពីក្រោយជ័យជម្នះរបស់លោក Trump និងព័ត៌មានផ្សេងទៀត។
Published 11/14/24
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកឃ្លាំមើលនៅកម្ពុជាមានទស្សនៈចម្រុះជុំវិញបេក្ខភាពលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋបាលលោក Trump។ កម្លាំងសមត្ថកិច្ចជាង ១ ម៉ឺន ៦ ពាន់នាក់ត្រៀមដាក់ពង្រាយដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យអុំទូក និងព័ត៌មានផ្សេងទៀត។
Published 11/13/24
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក ហ៊ុន ម៉ាណែត ថាការបង្កើតចលនារបស់លោក សម រង្ស៊ី គ្រាន់តែជាការរក្សាកម្លាំងគាំទ្របក្សជំទាស់។ អ្នកតាមដានស្នើឱ្យរដ្ឋាភិបាលប្រមូលលុយឱ្យជនរងគ្រោះក្នុងសំណុំរឿងឆបោក។ អន្តរកាលទៅរដ្ឋបាលលោក Donald Trump  នៅអាមេរិកចាប់ផ្តើមឥឡូវនេះហើយ និងព័ត៌មានផ្សេងទៀត។
Published 11/12/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា កាសែត​ថៃ​ច្រាន​ចោល​ដំណឹង​នៃ​ការ​ប៉ះទង្គិច​រវាង​យោធា​កម្ពុជា ​និង​ថៃ​នៅ​កោះ​គុត។ សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​លោក ​មួង ឃីម​ និង​អ្នក​ជំនួញ​ម្នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធរឿង​ឆបោក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/11/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ៊ុយក្រែន​បង្ហាញ​ផែនការ​ជ័យ​ជម្នះ ខណៈ​សម្ព័ន្ធ​មិត្ត​ស្ទាក់ស្ទើរ​លើ​អាវុធ​វាយ​ចូល​ដី​រុស្ស៊ី។ បទវិចារណកថា​អំពី​ការ​ធ្វើ​ឱ្យ​ប្រាកដនូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដោយ​វិជ្ជមាន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/10/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទ​សម្ភាសន៍ ​VOA​ ​ស្តី​ពី​ «​ស្រ្តីនិង​ភាព​ជា​អ្នក​ដឹក​នាំ​» ​ជា​មួយ​លោកស្រី​ ខៃ ​ចិន្តា ​ដែល​ជា​ប្រធាន​សមា​គម​អភិ​រក្ស​ដំរី​ខ្មែរ​អៃ​រា​វ​ត្តា។ ​Freedom House ថា ចិន​និង​មីយ៉ាន់ម៉ា​មាន​សេរីភាព​អ៊ីនធឺណិត​អាក្រក់​បំផុត​ដូចគ្នា៕
Published 11/09/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក សម រង្ស៊ី ប្រកាស​បង្កើត​«ចលនា​ជាតិ​តស៊ូ»​ពី​ក្រៅ​ប្រទេស។ មន្រ្តី​ជំនាញ៖ ស្ត្រី​ហ្វីលីពីន​១៣​នាក់​ដែល​ពពោះ​ជំនួស​ត្រូវ​ឆ្លង​កាត់​នីតិវិធី​តុលាការ​កម្ពុជា។ ពលរដ្ឋ​អាមេរិក​រំភើប​និង​ខកចិត្ត ដោយសារ​លោក Trump ឈ្នះ​ការ​បោះឆ្នោត និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/08/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក Donald Trump ត្រូវបានព្យាករ​ថាឈ្នះការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ អ្នក​តាម​ដាន​ចង់​ឃើញ​លោក ​ដូណាល់ ត្រាំ ​យក​ចិត្ត​ទុក​ដាក់​លើ​កម្ពុជា​បន្ថែម​ទៀត និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/07/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន កិច្ច​សន្ទនា​ផ្ទាល់ជាមួយ​អ្នក​យកព័ត៌មាន​វីអូអេ​ស្តីពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ​២០២៤។
Published 11/06/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​អាមេរិក​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា។ អ្នក​កាសែត​ លោក ​ម៉ិច ដារ៉ា​ ប្រកាស​ឈប់​ធ្វើ​អ្នក​សារ​ព័ត៌មាន។ រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​ដង្ហែ​កឋិន​ទៅ​កាន់​វត្ត​នៅ​កម្ពុជា​ក្រោម និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/04/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​តាម​ដាន​នៅ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ ​និង​សុខាភិបាល។ បទវិចារណកថា​អំពី​ចំណង​ទាក់ទង​រវាង​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌា​កាន់តែ​រីកចម្រើន។ តើ​លោក Trump ឬ​អ្នកស្រី Harris អាច​បញ្ចប់​សង្គ្រាម​ដែរ​ឬទេ? និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/03/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំខែ​ស្តីពី «ពលករចំណាកស្រុក» ជាមួយ​លោក​ ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់។ ប្រជានេសាទ​កម្ពុជា​ងាក​ទៅ​ចិញ្ចឹម​អន្ទង់​នៅ​ពេល​ផល​នេសាទ​ពី​បឹង​ទន្លេសាប​ធ្លាក់ចុះនិង​ព័ត៌មាន​ផ្សេង​ទៀត៕
Published 11/02/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អង្គការ​យូណេស្កូ​ស្នើ​ទម្លាក់​បទ​ចោទ​លើ​លោក​ ម៉ិច ដារ៉ា​ និង​ជំរុញ​ឱ្យ​ធានា​សេរីភាព​សារ​ព័ត៌​មាន។ អ្នក​ជំនាញ៖ ​សិស្ស​មួយ​ភាគ​ធំ​នៅ​តែ​លំបាក​ក្នុង​ការ​ជ្រើស​រើស​មុខ​ជំនាញ​រៀន​ឱ្យ​ចំ​តម្រូវ​ការ​ទីផ្សារ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 11/01/24
ព័ត៌មាននៅថ្ងៃនេះមានដូចជា អូស្រ្តាលី អង្គការយូណេស្កូ និងភាគីពាក់ព័ន្ធសុំឱ្យការពារសុវត្ថិភាពអ្នកកាសែតនិងសេរីភាពសារព័ត៌មាន។ កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកញ្រ្ជឹល ស្អូច ខណៈជំងឺកំពុងផ្ទុះឡើង។ ការប្រកួតប្រជែងមួយចំនួនតូចនៅក្នុងការបោះឆ្នោតនៅអាមេរិកនឹងសម្រេចការគ្រប់គ្រងព្រឹទ្ធសភា និងព័ត៌មានផ្សេងទៀត។
Published 10/31/24
ព័ត៌មាននៅថ្ងៃនេះមានដូចជា បេក្ខជនចំនួន ៧៩% ប្រឡងជាប់បាក់ឌុបនៅកម្ពុជា ខណៈជាង ២ ពាន់នាក់ទទួលបាននិទ្ទេស A។ សមាគមគ្រូបង្រៀនកម្ពុជាចាត់ទុកការពិន័យប្រាក់ជា «ការចាប់បង្ខំ» ដើម្បីបិទសំឡេងស្ថាប័ន។ អ្នកកាសែតមួយចំនួនស្នើរដ្ឋាភិបាលកម្ពុជាឱ្យសម្រួលឱ្យពួកគេទទួលបានបណ្ណសារព័ត៌មាន និងព័ត៌មានផ្សេងទៀត។
Published 10/30/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​តាម​ដាន​នៅ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ ​និង​សុខាភិបាល។ អ្នក​ជំនាញ​នៅ​កម្ពុជា​បារម្ភ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ ​ ក្រោយ​ឥណ្ឌា​ចាប់​ផ្តើម​នាំ​ចេញ​អង្ករ​ស​ឡើង​វិញ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 10/29/24
ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា កម្ពុជា​ច្រាន​ចោល​ការ​ផ្សាយ​អំពី​ការ​បង្ខាំង​ និង​ការ​ធ្វើ​ទារុណ​កម្ម​មនុស្ស​លើ​ទឹក​ដី​កម្ពុជា។ បទសម្ភាសន៍​វីអូអេ​អំពី​លោក​ ហេង ​គឹមហុង ​ស្នើឱ្យ​រដ្ឋាភិបាល​បើកទូលាយ​ការចូលរួម​ការពារ​ជីវចម្រុះ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕
Published 10/28/24