ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេ
Listen now
Description
ជំងឺរបេង គឺជាបញ្ហាផ្នែកសុខភាពដ៏ចំបងមួយ នៅក្នុងប្រទេសឥណ្ឌា។ ក្នុងរយៈពេលមួយឆ្នាំៗ មានប្រជាជនឥណ្ឌារហូតដល់ទៅរាប់សែននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺប្រភេទនេះ។ អ្នកជំងឺរបេងដែលស្លាប់ ភាគច្រើនជាយុវជនវ័យក្មេង និងបុរសជាមេគ្រួសារ ដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ឥណ្ឌា។ ដោយហេតុតែមើលឃើញ ពីផលវិបាកធ្ងន់ធ្ងរបែបនេះហើយ ទើបរដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយលោកណារិនដ្រា ម៉ូឌី យកការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ជាអាទិភាព។ ក៏ប៉ុន្តែ តើឥណ្ឌារបស់លោកណារិនដ្រា ម៉ូឌី អាចទប់ស្កាត់ ការរីករាលដាលនៃជំងឺរបេង ដែលបានចាក់ស៊ីរូងជ្រៅជាច្រើនឆ្នាំ នៅក្នុងប្រទេសបានតាមវិធីណា?