Episodes
សប្តាហ៍មុន ក្រុមប្រទេសអ្នកនាំចេញប្រេងនិងសម្ព័ន្ធមិត្ត ហៅកាត់ថា OPEP+ បានសម្រេចកាត់បន្ថយការបូមប្រេង ដើម្បីជួយជំរុញឱ្យតម្លៃប្រេងឡើងមកវិញ។ ការប្រកាសដូច្នេះ ធ្វើឱ្យតម្លៃប្រេងបានហក់ឡើងជាងមុនបន្តិច ពិតមែន។ ប៉ុន្តែរឿងនេះគឺធ្វើឱ្យអាមេរិកខឹងខ្ញាល់ខ្លាំង។ ចំពោះមុខការលំបាកដូច្នេះ គឺគេឃើញមាន អារ៉ាប៊ីសាអូឌីត ដែលត្រូវឈឺក្បាលខ្លាំង និងត្រូវរងសម្ពាធច្រើនជាងគេ។
Published 12/10/19
កាលពីថ្ងៃសុក្រ ទី៦ ធ្នូ ទាហានអារ៉ាប៊ីសាអូឌីតម្នាក់ដែលកំពុងហ្វឹកហ្វឺននៅមូលដ្ឋានទ័ពអាកាសនាវាចរណ៍អាមេរិកឈ្មោះ Pensacola ក្នុងរដ្ឋ Florida បានបាញ់រះនៅក្នុងបន្ទប់ហ្វឹកហ្វឺនដោយបណ្តាលស្លាប់មនុស្ស ៣នាក់ និងរបួស ៨នាក់។ ខណៈនេះ ភាគីអារ៉ាប៊ីសាអូឌីត និងអាមេរិកកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងយល់ និងស្វែងរកការពិត។ គួររម្លឹកថា អាមេរិក និងអារ៉ាប៊ីសាអូឌីតជាសម្ព័នមិត្តចាក់ទឹកមិនលេច។
តែចង់ ឬមិនចង់...
Published 12/09/19
Make America Great Again” ឬ “ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត” គឺជាប្រយោគមួយឃ្លា ដែលលោកត្រាំ ប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោត រហូតទទួលបានជ័យជំនះ។ តើលោកត្រាំពិតជាបានធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត ដែរឬយ៉ាងណា រហូតមកដល់ពេលនេះ?
Published 12/09/19
រឿងអាស្រូវការទូត កំពុងរាលដាលក្នុងទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់។ អាជ្ញាធរអាល្លឺម៉ង់ ថ្ងៃ៤ ធ្នូ បានប្រកាស មន្ត្រីពីរនាក់នៃ ស្ថានទូតរុស្ស៊ី ក្នុងក្រុង Berlin ថាជា persona non grata ។
Published 12/06/19
អង្គការសហប្រជាជាតិកំពុងរៀបចំធ្វើ សន្និសីទអន្តរជាតិ លើកទី២៥ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ តាំងពីថ្ងៃទី២ដល់ថ្ងៃទី ១៣ ធ្នូ ដើម្បីរកដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមពេលជាមួយគ្នានេះ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា អាអ៊ីអឺអា បានស្នើឱ្យពិភពលោកប្រើប្រាស់ឧស្ម័នធម្មជាតិ ជំនួសថាមពលធ្យូងថ្ម ដែលជាប់ឈ្មោះល្បីខាងបំពុលបរិយាកាសខ្លាំង។ តើសំណើនេះសមហេតុផលទេ ? តើឧស្ម័នធម្មជាតិហ្កាស...
Published 12/04/19
ចាប់ពីថ្ងៃចន្ទ ទី២ ធ្នូ ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិហៅកាត់ជាភាសាបារាំង AIEA មាននាយកថ្មីជាបុរសជនជាតិអាហ្សង់ទីនមានឈ្មោះ រ៉ាហ្វាអែល ក្រូស៊ី (Rafael Grossi)។ ការចូលកាន់តំណែងជាប្រធានថ្មី AIEA របស់លោករ៉ាហ្វាអែល ក្រូស៊ីពេលនេះបានធ្វើឡើង ក្នុងពេលដែលភាពតានតឹងជុំវិញសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុល។ ដូច្នេះការងារអាទិភាពនៅចំពោះមុខរបស់លោកក្រូស៊ី...
Published 12/03/19
បាតុកម្មដែលរងការបង្ក្រាបយ៉ាងខ្លាំងពីរដ្ឋាភិបាលហុងកុង អស់រយៈពេលជាង៦ខែកន្លងមកនេះ បានធ្វើឱ្យពលរដ្ឋលើអតីតដែនដីអាណានិគមនិយមអង់គ្លេសជាច្រើន ចាប់អស់ជំនឿលើជោគវាសនាអនាគតរបស់ទឹកដីកំណើត។ ប្រឈមនឹងស្ថានភាពនយោបាយលែងជាក់លាក់ ពលរដ្ឋហុងកុងជាច្រើនមានគំនិតចង់និរទេសខ្លួន ទៅស្វែងរកអនាគតថ្មីលើទឹកដី “តៃវ៉ាន់”។ ហេតុអ្វីតៃវ៉ាន់ ?
Published 12/03/19
នគរូបនីយកម្ម ឬការកើនឡើងចំនួនមនុស្សចូលមករស់នៅទីក្រុង បាននិងកំពុងបន្តកើនឡើងយ៉ាងឆាប់រហ័ស នៅតំបន់អាស៊ាន។ ក៏ប៉ុន្តែ តើនគរូបនីយកម្មនឹងបង្កជាផលប៉ះពាល់អ្វីខ្លះ? ហើយ តើនគរូបនីយកម្មជាការអភិវឌ្ឍប្រកបដោយចីរភាពដែរឬយ៉ាងណា?
Published 12/02/19
មរណភាពរបស់ទាហាន១៣រូបក្នុងប្រតិបត្តិការនៅម៉ាលី ជាដំណឹងដ៏ក្រៀមក្រំសម្រាប់ប្រទេសបារាំងទាំងមូល។ ថ្នាក់ដឹកនាំនយោបាយគ្រប់ស្រទាប់ គ្រប់និន្នាការបានសម្តែងក្តីរន្ធត់និងការគោរពដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី។ យុទ្ធសាស្ត្រយោធារបស់រដ្ឋាភិបាល នៅតែបានទទួលការគាំទ្រយ៉ាងច្រើន ប៉ុន្តែភាពមន្ទិលសង្ស័យចំពោះសមត្ថភាពប្រយុទ្ធប្រឆាំងនឹងពួកជីហាតនៅអាហ្វ្រិក និងការប្រេះឆាចាប់មានលេចស្នាមឡើងក្នុងរង្វង់បក្សប្រឆាំង។ តើបារាំងមានទស្សនវិស័យយ៉ាងណា...
Published 11/27/19
ក្រៅតែពីបាតុកម្មនៅហុងកុង រឿងរ៉ាវពាក់ព័ន្ធនឹងជំរំឃុំខ្លួនជនជាតិអ៊ុយហ្គួរ នៅក្នុងតំបន់ស៊ីនជាំង កំពុងក្លាយជាព័ត៌មានដ៏ក្តៅគគុកបំផុតមួយ នៅក្នុងប្រទេសចិន ក៏ដូចជានៅទូទាំងពិភពលោកដែរ។ វាក្តៅគគុកពីព្រោះតែ នាពេលថ្មីៗនេះ មានទិន្នន័យលេចធ្លាយជាច្រើនបង្ហាញថា ជំរំឃុំខ្លួន មិនមែនជាកន្លែងអប់រំ ដូចរដ្ឋអំណាចចិនធ្លាប់តែងបានអះអាងនោះទេ។ ក៏ប៉ុន្តែ វាគឺជាកន្លែង ដែលរដ្ឋាភិបាលចិនប៉េកាំង ប្រើប្រាស់ដើម្បីកែប្រែផ្នត់គំនិតរបស់ជនជាតិភាគតិចអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាម ទៅវិញនោះទេ។
បើពិតជាដូច្នោះមែន តើអាជ្ញាធរក្រុងប៉េកាំង...
Published 11/26/19
បេសកកម្មរបស់អឺរ៉ុបដើម្បីឃ្លាំមើលផ្លូវសមុទ្រនៅឈូងសមុទ្រពែក្សដែលបារាំងបានផ្តួចផ្តើមគំនិតចាប់ផ្តើមចេញរូបរាងហើយ។ រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly បានប្រកាសឲ្យដឹងនាថ្ងៃអាទិត្យ ទី២៤ វិច្ឆិកាថា ប៉ុស្តិ៍បញ្ជាការដ្ឋានរបស់បេសកកម្មមួយនេះនឹងដាក់តាំងនៅលើមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អេមីរ៉ាតអារ៉ាប់រួមដែលមានទាហានបារាំង ៧០០នាក់កំពុងឈរជើងនៅទីនោះ។
សូមជម្រាបថា មានប្រមាណជា ១០...
Published 11/26/19
សម្រាប់ពេលបច្ចុប្បន្ន ជប៉ុនជាប្រទេសមួយ ដែលមានបំណុលសាធារណៈធៀបជាមួយនឹងចំណូលជាង ខ្ពស់ជាងគេលើពិភពលោក។ ក៏ប៉ុន្តែ បើយោងតាមអ្នកជំនាញ បំណុលសាធារណៈរបស់រដ្ឋាភិបាលជប៉ុន ត្រូវគេមើលឃើញថានៅមានភាពល្អប្រសើរនៅឡើយ ធៀបនឹងបណ្តាប្រទេសផ្សេងទៀត។ តើជប៉ុនអាចគ្រប់គ្រងបំណុលរបស់ខ្លួនយ៉ាងដូចម្ដេច?
Published 11/25/19
ក្រោយពីញែកខ្លួនចេញអស់រាប់ទសវត្សរ៍ ឥឡូវម៉ូស្គូបង្ហាញឡើងវិញ មហិច្ឆតា លុកចូលជាថ្មីទៅក្នុងទ្វីបអាហ្វ្រិក។ ដើរតួគន្លឹះក្នុងការខំប្រឹងប្រែងនេះរបស់រុស្ស៊ី គឺសាកលវិទ្យាល័យក្រុងម៉ូស្គូនៃមិត្តភាពរវាងប្រជាជន ដែលក្រុមនិស្សិតខ្មែរយើងជំនាន់ទី១ ក្នុងគ្រឹះស្ថានឧត្តមសិក្សានេះ ក្នុងរង្វង់ឆ្នាំទី ៦០ នៃសតវត្សរ៍មុន តែងហៅដោយខ្លីថាជា សាកលវិទ្យាល័យប្រជាមិត្តភាព។ សាកលវិទ្យាល័យនេះ ចង់វិលត្រឡប់ ទៅកាន់អានុភាពខ្លួនសម័យសូវៀត ខាងបណ្តុះបណ្តាល ក្របខ័ណ្ឌនៃវរជនស្រករថ្មី សម្រាប់ទ្វីបអាហ្វ្រិក។
Published 11/21/19
ថ្ងៃទី ២០វិច្ឆិកា ២០១៩ នេះជាគម្រប់ខួប៣០ឆ្នាំនៃសន្ធិសញ្ញាអន្តរជាតិស្ត្រីពីសិទ្ធិកុមារ។ ពីទីស្នាក់ការអង្គការយូនេស្កូ នៅទីក្រុងប៉ារីស ប្រធានាធិបតីបារាំង បានបង្ហាញវិធានការប្រយុទ្ធប្រឆាំងនឹងគ្រប់ទម្រង់នៃអំពើហិង្សាលើកុមារ នៅចំពោះមុខកុមារនិងអង្គការ សង្គមស៊ីវិល ជាច្រើនរយនាក់។ រដ្ឋាភិបាលបារាំងចង់ប្រែក្លាយថ្ងៃខួប៣០ឆ្នាំទៅការប្រមូលផ្តុំកម្លាំង លុបបំបាត់ការធ្វើបាបកុមារ។ តើបារាំងមានវិធានការយ៉ាងណាខ្លះ ?
Published 11/20/19
ប្រមាណ៦ខែមកហើយ ដែលវិបត្តិហុងកុងបានអូសបន្លាយ។ បាតុកម្មរបស់យុវជនគាំទ្រប្រជាធិបតេយ្យ មានលក្ខណៈកាន់តែហិង្សា ដែលវាជាការឆ្លើយតបទៅនឹង វិធានការបង្រ្កាបរបស់អាជ្ញាធរហុងកុង ដែលបានប្រើធម៌ក្តៅកាន់តែខ្លាំងឡើងដែរ។ ហុងកុង ទីក្រុងទំនើប ជម្ឈមណ្ឌលសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់អាស៊ី កំពុងតែធ្លាក់ខ្លួនក្លាយជាទីក្រុងគ្មានស្ថិរភាព និងអាណាធិបតេយ្យ។ ទាំងប្រជាជនហុងកុង ទាំងថ្នាក់ដឹកនាំនយោបាយ ហាក់ដូចជាកំពុងនឿយណាយ នឹងការអូសបន្លាយនៃវិបត្តិនេះ។ តើវិបត្តិបាតុកម្មប្រជាធិបតេយ្យហុងកុងនេះ អាចនឹងបិទបញ្ចប់ទៅ ដោយរបៀបណា?
Published 11/19/19
នៅក្នុងប្រទេសអ៊ីរ៉ង់ ក្បួនបាតុកម្មប្រឆាំងនឹងការដំឡើងថ្លៃតម្លៃប្រេងបាន និងកំពុងបន្តកើតមានយ៉ាងខ្លាំងក្លានៅតាមបណ្តាទីក្រុងសំខាន់ជាច្រើននៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី១៨ វិច្ឆិកា បាតុកម្មដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៦ វិច្ឆិកាបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ២នាក់។ តែអ្វីជាការកត់សម្គាល់...
Published 11/19/19
ប្រឈមជាមួយវិបត្តិបំណុលសាធារណៈ កំណើនសេដ្ឋកិច្ចថមថយ និងការធ្លាក់ចុះនៃសាមគ្គីភាពរវាងគ្នានិងគ្នា បណ្តាប្រទេសសមាជិកសហគមន៍អឺរ៉ុប នឹងត្រូវការចិនច្រើនជាងចិនត្រូវការខ្លួន នាពេលខាងមុខ។
Published 11/18/19