ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីបានជាអឺរ៉ុបបង្កើតឲ្យមានបេសកកម្មឃ្លាំមើលផ្លូវសមុទ្
Listen now
Description
បេសកកម្ម​របស់​អឺរ៉ុប​ដើម្បី​ឃ្លាំមើល​ផ្លូវសមុទ្រ​នៅ​ឈូងសមុទ្រពែក្ស​ដែល​បារាំង​បាន​ផ្តួចផ្តើម​គំនិត​ចាប់​ផ្តើម​ចេញ​រូបរាង​ហើយ។ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​លោកស្រី Florence Parly បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី២៤ វិច្ឆិកា​ថា ប៉ុស្តិ៍បញ្ជាការដ្ឋាន​របស់​បេសកកម្ម​មួយ​នេះ​នឹង​ដាក់​តាំង​នៅ​លើ​មូលដ្ឋានទ័ព​ជើងទឹក​ក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ អេមីរ៉ាតអារ៉ាប់រួម​ដែល​មាន​ទាហាន​បារាំង ៧០០នាក់​កំពុង​ឈរ​ជើង​នៅ​ទីនោះ។ សូម​ជម្រាប​ថា មាន​ប្រមាណ​ជា ១០ ប្រទេស​ត្រូវ​ចូលរួម​នៅ​ក្នុង​បេសកកម្ម​នេះ ក្នុង​នោះ​មាន​ប្រទេស​អឹរ៉ុប និង​មិនមែន​អឺរ៉ុប។ ហេតុអ្វី​បាន​ជា​អឺរ៉ុប​បង្កើត​ឲ្យ​មាន​បេសកកម្ម​ឃ្លាំមើល​ផ្លូវសមុទ្រ​នៅ​តំបន់​ឈូងសមុទ្រពែក្ស​នេះ​ឡើង?