ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើរដ្ឋាភិបាលអ៊ីរ៉ង់កំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្
Description
នៅក្នុងប្រទេសអ៊ីរ៉ង់ ក្បួនបាតុកម្មប្រឆាំងនឹងការដំឡើងថ្លៃតម្លៃប្រេងបាន និងកំពុងបន្តកើតមានយ៉ាងខ្លាំងក្លានៅតាមបណ្តាទីក្រុងសំខាន់ជាច្រើននៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី១៨ វិច្ឆិកា បាតុកម្មដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៦ វិច្ឆិកាបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ២នាក់។ តែអ្វីជាការកត់សម្គាល់ បាតុកម្មដែលផ្តោតសំខាន់លើការទាមទារផ្នែកសេដ្ឋកិច្ចហាក់កំពុងប្រែរូបភាពទៅជាបាតុកម្មនយោបាយដោយក្រុមបាតុករបានទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធដឹកនាំសព្វថ្ងៃ។
តើរដ្ឋាភិបាលអ៊ីរ៉ង់មិនមែនកំពុងទទួលរងថ្មបាក់ពីនយោបាយដំឡើងថ្លៃតម្លៃប្រេងទេ ឬយ៉ាងណា?