Episodes
ម៉ូស្គូ នឹងទន់ខ្សោយ នៅថ្ងៃណាមួយ ហើយ ទឹកដីគ្រីមេ នឹង “របូតចេញពីដៃម៉ូស្គូ “។ នេះជា យោបល់ របស់ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ខាង បញ្ហាធ្វើសមាហរ័ណកម្មអ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប និង បក្សសម្ព័ន្ធអូតង់ លោក Dmitri Kuleba ដែលថ្លែងនៅថ្ងៃ ១២ វិច្ឆិកា។ លោកបន្ថែមថា អ៊ុយក្រែន ត្រូវតែ ត្រៀមខ្លួន រង់ចាំឱកាសនោះ សូម្បី ត្រូវបង្ខំចិត្តរង់ចាំយូរយ៉ាងណាក៏ដោយ។ លោក Dmitri Kuleba ថែមទាំងលើកយកមក បង្ហាញជាឧទាហរណ៍ គឺ ករណីដែនដី Alsace –Lorraine ដែលបារាំងបានរង់ចាំអស់ជិតកន្លះសតវត្សរ៍ ពីឆ្នាំ១៨៧១ ដល់ ១៩១៩...
Published 11/14/19
តាំងពីឆ្នាំ២០១៣មក ក្រិកបានបង្កើតកម្មវិធីទាក់ទាញអ្នកវិនិយោគបរទេស ដែលមិនមែនជាពលរដ្ឋអឺរ៉ុប ជាថ្នូរនឹងការផ្តល់សិទ្ធិស្នាក់នៅ ឬហៅថាកម្មវិធី "ទិដ្ឋាការមាស"។ កម្មវិធីនេះបានទាក់ទាញអ្នកវិនិយោគចិនច្រើនជាងគេ។ គ្រាន់តែមួយឆ្នាំ២០១៨កន្លងទៅ ការផ្តល់ទិដ្ឋាការស្នាក់នៅពិសេសនេះ បានកើនឡើង៤៦%។ ទោះបីសហភាពអឺរ៉ុប បានអំពាវនាវឱ្យប្រទេសជាសមាជិកកាត់បន្ថយកម្មវិធី “ទិដ្ឋាការមាស” នេះក្តី ក៏ក្រិកមិនខ្វល់ស្តាប់ និងកំពុងបង្កើនល្បឿន...
Published 11/13/19
កាលពីខែតុលាកន្លងទៅ រដ្ឋការរបស់លោកដូណាល់ ត្រាំ បានប្រកាសឲ្យដឹងថា អាមេរិកនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញពីថៃ នៅក្នុងតម្លៃជាទឹកប្រាក់ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះនឹងចាប់ចូលជាធរមាន នៅខែមេសាឆ្នាំ២០២០។ តើមានមូលហេតុអ្វីដែលជំរុញឲ្យអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធចំពោះប្រទេសថៃដែលជាសម្ព័ន្ធមិត្តបែបនេះ?
Published 11/13/19
ចាប់តាំងពីថ្ងៃអាទិត្យ ទី១០វិច្ឆិកាមកម្ល៉េះ ដែលកសិករអ៊ីស្រាអែល លែងអាចចូលទៅធ្វើស្រែចម្ការច្បារដំណាំបានតទៅទៀត ក្នុងទឹកដីហ្សកដានី ជាប់ព្រំដែនរបស់អ៊ីស្រាល។ ពីព្រោះថា ហ្សកដានី បិទរាំងខ្ទប់មាត់ច្រកព្រំដែន ដោយសំអាងថា កិច្ចព្រមព្រៀងជួលដីឱ្យធ្វើអ៊ីស្រាអែលធ្វើកសិកម្ម ត្រូវដល់ថ្ងៃផុតកំណត់ហើយ។ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហូ និងថ្នាក់ដឹកនាំអ៊ីស្រាអែល ចង់ចរចារក្សាស្ថានភាពឱ្យនៅដដែល បើទោះបីកិច្ចព្រមព្រៀងផុតទៅហើយក៏ដោយ។ ក៏ប៉ុន្តែខាងហ្សកដានីមិនព្រម...
Published 11/11/19
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាអ្នករស់នៅទីក្រុងទាបបំផុត ក្នុងតំបន់អាស៊ី។ ពោលគឺ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយលំដាប់ទីបី តាមពីក្រោយ ប្រទេសស្រីលង្កា និងនេប៉ាល់។ រហូតមកដល់សព្វថ្ងៃ មានត្រឹមមនុស្សច្រើនជាងពីរនាក់បន្តិចប៉ុណ្ណោះ ក្នុងចំណោមមនុស្សដប់អ្នក ដែលកំពុងរស់នៅទីក្រុង។ តើមកពីមូលហេតុអ្វី?
Published 11/11/19
ជំនួបកំពូលអាស៊ាននៅទីក្រុងបាងកក ដែលទើបនឹងបិទបញ្ចប់ទៅកាលពីថ្ងៃចន្ទកន្លងទៅនេះ ត្រូវបានគេដាក់ក្តីរំពឹងច្រើន ទាក់ទងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលមានការចូលរួមពីសំណាក់ប្រទេសទាំង១០ក្នុងអាស៊ាន និងប្រទេសជាដៃគូចំនួន ៦ផ្សេងទៀត។ ក៏ប៉ុន្តែ នៅទីបំផុតទៅ កិច្ចព្រមព្រៀងនេះមិនអាចចេញរួច ដោយសារតែឥណ្ឌាមិនឯកភាព ហើយថែមទាំងបានប្រកាសដកខ្លួនចេញពីការចរចា។ តើជោគវាសនារបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងទៅជាយ៉ាងណា...
Published 11/08/19
ក្រោមការឧបត្ថម្ភ នៃ អង្គការដើម្បីសន្តិសុខ និង សហប្រតិបត្តិការ នៅទ្វីបអឺរ៉ុប ហៅកាត់ថា OSCE ដែលមាន ៥៧ ប្រទេស ជាសមាជិក ថ្ងៃ ៦ វិច្ឆិកា កន្លងទៅ ក្រសួងការបរទេសរុស្ស៊ី បានចាត់ចែងឲ្យ ប្រព្រឹត្តទៅ ជាលើកទី ១ នៅក្រុងម៉ូស្គូ គឺ សន្និសីទស្តីអំពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និង សុវត្ថិភាព អ្នកកាសែត ដោយមានការចូលរួមនៃ ប្រតិភូ ជាង ២០០ នាក់ជាអ្នកកាសែតជាតិ និង អន្តរជាតិ ព្រមទាំង តំណាងឲ្យ ក្រសួងនានានៃ សហព័ន្ធ រុស្ស៊ី ។ សាច់រឿង នៃការពិភាក្សា គឺ ៖ អំពី សន្តិសុខ ពួកអ្នកកាសែត , អំពី សេរីភាព និង ពហុនិយម...
Published 11/07/19
នៅថ្ងៃទី៩ វិច្ឆិកា ២០១៩ អាល្លឺម៉ង់ត្រូវប្រារព្វខួបទី៣០ឆ្នាំនៃការរលំជញ្ជាំងប៊ែរឡាំង ដែលអនុញ្ញាតឱ្យអាល្លឺម៉ង់បង្រួបបង្រួមជាប្រទេសតែមួយបន្ទាប់ពីប្រេះឆាអស់រយៈពេលជាង៤០ឆ្នាំ និងជាតំណាងនៃការបិទបញ្ចប់សង្គ្រាមត្រជាក់។ ប៉ុន្តែការប្រារព្វខួបនេះ ហាក់ដូចជាអាប់អួរខ្លាំង មិនរំលេចឱ្យឃើញអំពីក្តីសង្ឃឹមកាលពី៣០មុនសោះ។
Published 11/06/19
នៅថ្ងៃទី ៤ វិច្ឆិកា ១៩៧៩ បាតុករនិស្សិតអ៊ីរ៉ងមួយក្រុមបានចាប់មន្ត្រីទូតនិងបុគ្គលិកនៅស្ថានទូតអាមេរិក ចំនួន៥២នាក់ជាចំណាប់ខ្មាំង អស់រយៈពេល៤៤៤ថ្ងៃ។ ហេតុការណ៍ បានជំរុញឱ្យអាមេរិកផ្តាច់ទំនាក់ទំនងទូតជាមួយអ៊ីរ៉ង់រហូតមកទល់ពេលបច្ចុប្បន្ន។ ៤០ឆ្នាំក្រោយព្រឹត្តិការណ៍ គ្មានភាគីខាងណាបំភ្លេចរឿងចាស់ ចង់បើកទំព័រថ្មីឡើយ វិបត្តិនៅតែបន្តបំពុលទំនាក់ទំនងអ៊ីរ៉ង់និងអាមេរិកយ៉ាងខ្លាំងដដែល។
Published 11/04/19
យោងតាមភ័ស្តុតាងពី ការសិក្សាស្រាវជ្រាវថ្មីមួយ ពាក់ព័ន្ធនឹងលំហូរកម្លាំងពលកម្មដោយសេរី ក្នុងប្រទេសស៊្វីស បង្ហាញថា លំហូរចូលនៃកម្លាំងពលកម្មបរទេស ដែលគេស្គាល់ថា ជនអន្តោប្រវេសន៍ ឬពលរដ្ឋចំណាកស្រុក បានរួមចំណែកកាត់បន្ថយ អត្រាអ្នកអត់ការងារ របស់ម្ចាស់ស្រុក។ តើមកពីមូលហេតុអ្វី?
Published 11/04/19
ថ្ងៃទី២៩តុលា នៅក្រុងម៉ូស្គូ ក្នុងសួនឱទ្យាននៅចំពីមុខ អគារដ៏ស្កឹមស្កៃ នៃក្រសួងការបរទេសរុស្ស៊ី លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានចូលរួមក្នុងពិធីដ៏ឧឡារឹក សម្ពោធ រូបសំណាក ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឥស្សរជនរដ្ឋរុស្ស៊ីសែនល្បីល្បាញ លោក Evgueni Primakov រំលឹកទិវាខួបកំណើត ទី ៩០ របស់វរជនរូបនេះ។ វរជន Evgueni Primakov ជាស្ថាបនិកនយោបាយក្រៅប្រទេស របស់រដ្ឋរុស្ស៊ីសម័យថ្មី ក្នុងន័យថា រុស្ស៊ីប្រកាន់ខ្ជាប់គោលការណ៍ភូមិសាស្ត្រ-នយោបាយ កសាង “ពិភពលោកពហុប៉ូល” ដែលមិនមែនស្ថិត នៅក្រោម អនុត្តរភាពមហាអំណាចណាមួយឡើយ។
ទោះបី...
Published 11/03/19
មានប្រជាពលរដ្ឋជាងបីរយលាននាក់ នឹងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ យ៉ាងហោចម្តងក្នុងមួយឆ្នាំ ជាពិសេសពលរដ្ឋនៅអាស៊ី។ ការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យទឹកសមុទ្ទឡើងកម្ពស់ មិនមែនត្រឹមតែធ្វើឱ្យបណ្តាកូនកោះនៅក្នុងមហាប៉ាស៊ីហ្វិកលិចបាត់ទេ តែក្រុងធំៗតាមបណ្តោយឆ្នេរ ក៏នឹងត្រូវបាត់។ ឯចំណែកចំនួនជនរងគ្រោះវិញ មានបរិមាណកើនឡើងយ៉ាងហោចបីដងលើសអ្វីដែលគេធ្លាប់គិតពីមុន។ ហេតុអ្វីការសិក្សា សំឡឹងឃើញភាពរងគ្រោះ កាន់តែធ្ងន់ៗឡើងឥតឈប់យ៉ាងដូច្នេះ ?!
Published 10/30/19
ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចអស់ហើយ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ខែវិច្ឆិកាខាងមុខ។ តាមទម្លាប់ មេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូផ្សេងទៀត នឹងជួបប្រជុំពិភាក្សាគ្នាលើប្រធានរឿងជាច្រើន។ ប៉ុន្តែក្នុងចំណោមនោះ មានប្រធានរឿងចំនួនពីរដែលលេចធ្លោជាងគេ។ នោះគឺ បញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់គ្រប់ជ្រុងជ្រោយ RCEP។
Published 10/30/19
មេក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ឈ្មោះ Abou Bakr al-Baghdadi ត្រូវបានកងទ័ពអាមេរិក សម្លាប់បានសម្រេច នៅក្នុងទឹកដីស៊ីរី។ លោកប្រធានាធិបតីដូណាល់ ត្រាំ បានចេញមុខប្រកាសដោយផ្ទាល់មាត់ នូវដំណឹងដ៏ល្អនេះ កាលពីថ្ងៃអាទិត្យទី២៧តុលា នៅតាមកញ្ចក់ទូរទស្សន៍។ តើការសម្លាប់មេក្លោងនៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនេះ អាចចាត់ទុកថាជាជោគជ័យមួយរបស់លោកដូណាល់ ត្រាំដែរឬទេ? ឬមួយវាជាជោគជ័យនៃការងារ ដែលចាប់ផ្តើមជាយូរមកហើយ របស់ក្រុមស៊ើបការណ៍សំងាត់អាមេរិក ហើយដែលលោកដូណាល់ ត្រាំ យកវាមកភ្ជាប់នឹងខ្លួន ដើម្បីឆក់ឱកាសបានប្រជាប្រិយភាព?
Published 10/28/19
តាមការព្រៀងទុក អង់គ្លេសត្រូវផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី ៣១ តុលា ខាងមុខនេះ។ ក៏ប៉ុន្តែ រឿងរ៉ាវលែងលះរបស់អង់គ្លេស ជាមួយអឺរ៉ុប នៅតែស្ថិតក្នុងភាពស្មុគស្មាញខ្លាំង ហើយថ្ងៃកំណត់ចែកផ្លូវគ្នា អាចនឹងត្រូវលើកពេលបន្តទៀតក៏ថាបាន។
ការលើកពេលចាកចេញពីអឺរ៉ុប ជាអ្វីដែលសភាអង់គ្លេសចង់បាន ក៏ប៉ុន្តែវាមិនមែនជាអ្វី ដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេសចង់បានទាល់តែសោះ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស សនចុន ធ្លាប់បានប្រកាសច្រើនដងហើយថា លោក ចង់ឲ្យអង់គ្លេសចេញពីអឺរ៉ុប តាមកាលកំណត់ ទោះបីមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។...
Published 10/23/19
ថៃ ដែលជាទិសដៅទេសចរណ៍ដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ី បានចេញផ្សាយតួលេខផ្លូវការមួយដែលបង្ហាញថា នៅក្នុងរយៈពេល ៩ខែ គឺចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ ចំនួនទេសចរចិនទៅលេងប្រទេសថៃបានធ្លាក់ចុះរហូតដល់ទៅប្រមាណជា ២៥% បើធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅ។
តាមការពិតទៅ ការធ្លាក់ចុះនៃចំនួនទេសចរចិននេះមិនមែនកើតមានតែនៅក្នុងប្រទេសថៃមួយនោះទេ ក៏ប៉ុន្តែ កំពុងតែកើតមានជាលក្ខណៈទូទៅ នៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត ហើយមូលហេតុចម្បងនៃការធ្លាក់ចុះនេះ...
Published 10/22/19
ប្រជាពលរដ្ឋលីបង់ បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្ម តាំងពីថ្ងៃព្រហស្បតិ៍មក និងកាន់តែសម្បើមខ្លាំងនៅថ្ងៃអាទិត្យ ទី ២០តុលា២០១៩។ ជាចលនាបាតុកម្មដ៏ធំ ពុំធ្លាប់មាន និងក្នុងទម្រង់ដូចងើបធ្វើបដិវត្តអារ៉ាប ដើម្បីប្រឆាំងនឹងជីវភាពកាន់តែលំបាកឡើងៗផង និងដើម្បីបរិហារទាមទារឱ្យមេដឹកនាំគ្មានសមត្ថភាព និងពុករលួយចាកចេញពីតំណែងផង។ រដ្ឋាភិបាលព្រមដកថយ ប្រកាសផែនការធ្វើកំណែទម្រង់ ប៉ុន្តែកំហឹងមិនស្រកចុះទេ។ ហេតុអ្វីបានជាលីបង់ធ្លាក់ដល់ស្ថានភាពបែបនេះ ?...
Published 10/21/19
ជ័យលាភីណូបែលសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៩ ត្រូវប្រគល់ជូនទៅឱ្យសាស្ត្រាចារ្យសេដ្ឋកិច្ចបីរូប សម្រាប់សិក្សាស្រាវជ្រាវ បង្កើតវិធីសាស្ត្រពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រសកល។ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញឬយ៉ាងណា?
Published 10/21/19
ក្រោយពីសហរដ្ឋអាមេរិករបស់លោកដូណាល់ ត្រាំ បានប្រកាសដកកងទ័ពចេញពីស៊ីរី តាំងពីថ្ងៃទី ៩ តុលាមកនេះ តួកគីបានបើកប្រតិបត្តិការយោធានៅភាគខាងស៊ីរី ប្រឆាំងនឹងកងប្រដាប់អាវុធគួឌីស្ថាន ក្រោមហេតុផលកម្ចាត់ពួកភេរវនិយម “គួឌីស្ថាន” ពីតំបន់ព្រំដែនស៊ីរី-តួកគី ដើម្បីបង្កើតតំបន់សុវត្ថិភាព។ គួឌីស្ថាន ដែលជាតួអង្គដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាម ជាសម្ព័ន្ធមិត្តរបស់បស្ចិមលោក តែជាក្រុមភេរវនិយមសម្រាប់ក្រសែភ្នែកតួកគី។...
Published 10/16/19
បន្ទាប់ពីប្រទេសអ៊ីរ៉ង់នាថ្ងៃអាទិត្យ ទី១៣ តុលា នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោកអ៊ីមរ៉ាន់ ខាន់បន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងថ្ងៃអង្គារ ទី១៥ តុលានេះ។ នៅក្នុងប្រទេសអ៊ីរ៉ង់ លោកអ៊ីមរ៉ាន់ ខាន់បានសុំខ្លួនធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ គួររម្លឹកថា វត្តមានរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាននៅក្នុងទឹកដីអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតពេលនេះធ្វើឡើង ក្នុងពេលដែលភាពតានតឹងកំពុងឡើងខ្លាំងរវាងទីក្រុងរីយ៉ាដ...
Published 10/15/19
សិង្ហបុរី បានស្ទុះឡើងនាំមុខសហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុត នៅលើពិភពលោក សម្រាប់ឆ្នាំ២០១៩។ តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសមួយមានភាពប្រកួតប្រជែងបំផុត?
Published 10/14/19
តាំងពីម្តុំឆ្នាំ ២០០៥ មក ដើម្បីប្រឆាំងនឹង” បដិវត្តន៍ពណ៌” ក៏ដូចជាប្រឆាំងនឹង ទំនាញដែល ប្រតិបត្តិ ដោយ បស្ចិមលោក ដើម្បីទាញយកបណ្តាប្រទេស ពីលំហអតីតសហភាពសូវៀត ក្រុងម៉ូស្គូ បាន អភិវឌ្ឍ ឧបករណ៍ទាំងឡាយរបស់ខ្លួន នៃការទូតសាធារណៈ។ ឧបករណ៍មួយបែបនេះ គឺ ការទូតដែលប្រើ “កម្លាំងស្រទន់" ហៅថា Soft Power ដែលជាញឹកញយ គឺ យកចិត្តទុកដាក់ លើកមុខលើកមាត់ប្រទេស រុស្ស៊ី ជាង បន្សោយគោលជំហរបស់សត្រូវ។
Published 10/10/19
តាមការចង់បានរបស់ប្រធានាធិបតី នៅថ្ងៃទី ៧ តុលានេះ សភាបារាំងបានបើកការតស៊ូមតិ ស្តីអំពី អន្តោប្រវេសន៍ ដែលជាប្រធានបទដ៏ចម្រូងចម្រាសបំផុត។ ជាការផ្តោះប្តូរយោបល់រវាង សភា និងរដ្ឋាភិបាល ដោយគ្មានឆ្លងកាត់ការបោះឆ្នោតអនុម័តទេ។ ខាងរដ្ឋាភិបាលតំណាងដោយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល។ ការតស៊ូមតិបែបនេះមានរៀបចំធ្វើដែរនៅព្រឹទ្ធសភា នៅថ្ងៃពុធ។
Published 10/09/19
ជំងឺរបេង គឺជាបញ្ហាផ្នែកសុខភាពដ៏ចំបងមួយ នៅក្នុងប្រទេសឥណ្ឌា។ ក្នុងរយៈពេលមួយឆ្នាំៗ មានប្រជាជនឥណ្ឌារហូតដល់ទៅរាប់សែននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺប្រភេទនេះ។ អ្នកជំងឺរបេងដែលស្លាប់ ភាគច្រើនជាយុវជនវ័យក្មេង និងបុរសជាមេគ្រួសារ ដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ឥណ្ឌា។
ដោយហេតុតែមើលឃើញ ពីផលវិបាកធ្ងន់ធ្ងរបែបនេះហើយ ទើបរដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយលោកណារិនដ្រា ម៉ូឌី យកការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ជាអាទិភាព។ ក៏ប៉ុន្តែ តើឥណ្ឌារបស់លោកណារិនដ្រា ម៉ូឌី អាចទប់ស្កាត់...
Published 10/08/19
នៅថ្ងៃចន្ទ ទី៧ តុលា កងទ័ពអាមេរិកបានផ្តើមដកចេញពីតំបន់មួយចំនួននៅតាមបណ្តាយព្រំដែនរវាងប្រទេសតួកគី និងតំបន់ប៉ែកខាងជើងប្រទេសស៊ីរី។ នេះជាការសម្រេចរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បន្ទាប់ពីលោកបានជួបសន្ទនាជាមួយសមភាគីតួកគីលោកអ៊ែរដូហ្កានតាមទូរស័ព្ទនាយប់ថ្ងៃអាទិត្យ ទី៦ តុលា។ ចំណែកលោកអ៊ែរដូហ្កានបានប្រកាសឲ្យដឹងពីការអាចផ្តើមបើកប្រតិបត្តិការបោសសំអាតពួកភេរវជននៅប៉ែកខាងជើងនាពេលឆាប់ៗខាងមុខ។...
Published 10/08/19