ទស្សនៈព្រឹត្តិការណ៍ពិភពលោក - សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម
Listen now
Description
ក្រោមការឧបត្ថម្ភ នៃ អង្គការដើម្បីសន្តិសុខ និង សហប្រតិបត្តិការ នៅទ្វីបអឺរ៉ុប ហៅកាត់ថា OSCE ដែលមាន ៥៧ ប្រទេស ជាសមាជិក ថ្ងៃ ៦ វិច្ឆិកា កន្លងទៅ ក្រសួងការបរទេសរុស្ស៊ី បានចាត់ចែងឲ្យ ប្រព្រឹត្តទៅ ជាលើកទី ១ នៅក្រុងម៉ូស្គូ គឺ សន្និសីទស្តីអំពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និង សុវត្ថិភាព អ្នកកាសែត ដោយមានការចូលរួមនៃ ប្រតិភូ ជាង ២០០ នាក់ជាអ្នកកាសែតជាតិ និង អន្តរជាតិ ព្រមទាំង  តំណាងឲ្យ ក្រសួងនានានៃ សហព័ន្ធ រុស្ស៊ី ។ សាច់រឿង នៃការពិភាក្សា គឺ ៖ អំពី សន្តិសុខ ពួកអ្នកកាសែត , អំពី សេរីភាព និង ពហុនិយម ប្រព័ន្ធផ្សព្វផ្សាយ , អំពី ការរើសអើង អ្នកកាសែត អំពី ការចាប់ថ្នាក់អត្ថបទអ្នកកាសែត អំពី ព័ត៌មានក្លែងបន្លំ អំពីការធ្លាក់ខ្លួនរងគ្រោះនៃពួកអ្នកកាសែត ដោយមកពីសកម្មភាពអាជីពរបស់ខ្លួន ព្រមទាំងអំពីការគោរពតាម Standard អន្តរជាតិនៃសេរីភាព វោហារ។  សន្និសីទនេះ ត្រូវបើកដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov និង តំណាង OSCE ខាងបញ្ហាសេរីភាពប្រព័ន្ធផ្សព្វផ្សាយ លោក Harlem Désir ជាជាតិបារាំង។