ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ
Listen now
Description
ថៃ ដែល​ជា​ទិសដៅទេសចរណ៍​ដ៏​សំខាន់​បំផុតមួយ​នៅ​ក្នុង​តំបន់​អាស៊ី ​បាន​ចេញផ្សាយ​តួលេខ​ផ្លូវការ​មួយ​ដែល​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​ ៩ខែ គឺ​ចាប់​ពីខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ២០១៩​នេះ ចំនួន​ទេសចរ​ចិនទៅលេង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​រហូតដល់​ទៅ​ប្រមាណ​ជា ២៥% បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៨​កន្លងទៅ។ តាមការពិត​ទៅ ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​ចិន​នេះ​មិនមែន​កើតមាន​តែ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​នោះទេ ក៏ប៉ុន្តែ កំពុងតែ​កើតមាន​ជា​លក្ខណៈ​ទូទៅ នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ហើយ​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នេះ គឺ​សង្រ្គាម​ពាណិជ្ជកម្ម​ រវាង​ចិន និង​អាមេរិក។