ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?
Description
ម៉ូស្គូ នឹងទន់ខ្សោយ នៅថ្ងៃណាមួយ ហើយ ទឹកដីគ្រីមេ នឹង “របូតចេញពីដៃម៉ូស្គូ “។ នេះជា យោបល់ របស់ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ខាង បញ្ហាធ្វើសមាហរ័ណកម្មអ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប និង បក្សសម្ព័ន្ធអូតង់ លោក Dmitri Kuleba ដែលថ្លែងនៅថ្ងៃ ១២ វិច្ឆិកា។ លោកបន្ថែមថា អ៊ុយក្រែន ត្រូវតែ ត្រៀមខ្លួន រង់ចាំឱកាសនោះ សូម្បី ត្រូវបង្ខំចិត្តរង់ចាំយូរយ៉ាងណាក៏ដោយ។ លោក Dmitri Kuleba ថែមទាំងលើកយកមក បង្ហាញជាឧទាហរណ៍ គឺ ករណីដែនដី Alsace –Lorraine ដែលបារាំងបានរង់ចាំអស់ជិតកន្លះសតវត្សរ៍ ពីឆ្នាំ១៨៧១ ដល់ ១៩១៩ ទម្រាំបារាំងដណ្តើមយកបានពីអាល្លឺម៉ង់វិញ។