ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ព
Listen now
Description
នៅ​ថ្ងៃ​ចន្ទ ទី៧ តុលា កងទ័ព​អាមេរិក​បាន​ផ្តើម​ដក​ចេញ​ពី​តំបន់​មួយ​ចំនួន​នៅ​តាម​បណ្តាយ​ព្រំដែន​រវាង​ប្រទេស​តួកគី និង​តំបន់​ប៉ែកខាងជើង​ប្រទេស​ស៊ីរី។ នេះ​ជា​ការ​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន​តាម​ទូរស័ព្ទ​នា​យប់​ថ្ងៃ​អាទិត្យ ទី៦ តុលា។ ចំណែក​លោក​អ៊ែរដូហ្កាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​អាច​ផ្តើម​បើក​ប្រតិបត្តិការ​បោសសំអាត​ពួក​ភេរវជន​នៅ​ប៉ែកខាងជើង​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ហេតុអ្វី​បាន​ជា​លោក​ត្រាំ​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ប៉ែកខាងជើង​ស៊ីរី​តាម​ការ​ចង់​បាន​របស់​លោក​អ៊ែរដូហ្កាន និង​ថា តើ​ការ​ប្តូរ​ជំហរ​របស់​ត្រាំ​ចំពោះ​ស៊ីរី​ពេល​នេះ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​អ្វី​ខ្លះ?។